ដឹង​ហើយ​អាណិត! ​ក្លឹប​ថ្មីស៊ីញ៉េ​កុងត្រា​​យក​ Honda ៥ ថ្ងៃ​ស្រាប់​តែ​សុំ​បែក​ចែក​ផ្លូវ​គ្នា​

  • 2021-02-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ Keisuke Honda​ ទើប​នឹង​រក​បាន​ក្លឹប​ថ្មី​នៅ​អឺរ់ុប ​និង​ថត​រូប​ចុះ​ហត្ថលេខា​ត្រឹម​ត្រូវ​ជាមួយ​ក្លឹប​នៅ​លីគ​កំពូល​ព័រទុយហ្កាល់​ Portimonense ​​ កាល​ពី​សប្ដាហ៍​មុន​។ ​រំលង​តែ ៥ ​ក្រោយ​មក​ពោល​គឺ​នៅ​ថ្ងៃ​ទី ​១៣ ​ខែ​កុម្ភៈ​នេះ ​ស្រាប់​តែ​ក្លឹប​ដដែល​នេះ​សម្រេច​បញ្ចប់​កិច្ចសន្យា​របស់​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន។​

Honda ពេលធ្វើសន្និសិទ្ធកាសែតនៅព័រទុយហ្គាល់
មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​រឿង​នេះ​បាន​​ដោយសារ​​​តែ​ច្បាប់​នៅ​ក្នុង​លីគ​ព័រទុយហ្គាល់ ​តម្រូវ​ឲ្យ​ការផ្ទរ​កីឡាករ​ណាម្នាក់​​ក្នុង​លក្ខខណ្ឌ​ (free agent) ទាម​ទារ​ឲ្យ​ប្រាកដ​ថា​យ៉ាង​ហោច​ណាស់​កីឡាករ​រូប​នោះ​ត្រូវបញ្ចប់កិច្ចសន្យា​​រួចរាល់​ជាមួយ​ក្លឹប​ចាស់​ និង​ទំនេរ​គ្មាន​ក្លឹប​លេង (គិត​ចាប់​​តាំង​ពី​ខែ​តុលា)។

​ករណី​​នេះ​ Honda ទើប​នឹង​ដោះស្រាយ​ជាមួយ​ក្លឹប​ចាស់​ប្រេស៊ីល Botafogo ​អំឡុង​ខែ​ធ្នូ​នេះ​ប៉ុណ្ណោះ​​ជាហេតុ​ធ្វើ​ឲ្យ ​​​ក្លឹប​ព័រទុយហ្គាល់​ខាង​លើ ​មិន​មាន​សិទ្ធ​ចុះ​ឈ្មោះ​រូប​លោក​ឱ្យ​ចូលរួម​ប្រកួត​បាន។

​ដោយ​ឡែក​រឿង​រ៉ាវ​ផ្ទេរ​មក​នេះ​ ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​រំលេច​ឲ្យ​ដឹង​ថា ​នាយករដ្ឋបាល​កីឡា​របស់​ក្លិប​និងមន្រ្តីក្លឹបមួយ​ចំនួន​មិន​ទាំង​ដឹង​​ផង។ ​អាច​និយាយ​បាន​ថា ​ករណី​នេះ ចម្លែក​ណាស់​ក្នុង​ទីផ្សារ​ដោះដូរ​។

​ជម្រាប​ជូន​ដែរ​ថា ក្លឹប Portimonense​កំពុង​ឈរ​លេខ ១៦​​ក្នុង​ចំណោម​ក្រុម​ទាំង​ ១៨ ​ជា​តំបន់ប្រឈម​នឹង​ធ្លាក់​ទៅ​លីគ២ ​ក្រោយ​ឆ្លងកាត់​អស់​១៩សប្ដាហ៍​៕

ប្រភព៖ sportbible ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;