នេះរូបរាងហុងដាឌ្រីមលេខតួម៉ាស៊ីន ៥៥៥៥៥៥៥ គ្មានលក់លើទីផ្សារទេ
- 2021-02-16 07:24:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះរូបរាងហុងដាឌ្រីមលេខតួម៉ាស៊ីន ៥៥៥៥៥៥៥ គ្មានលក់លើទីផ្សារទេ
ចន្លោះមិនឃើញ
Honda Dream ម៉ូឌែល Special Edition មួយគ្រឿង ដែលក្រុមហ៊ុនបានផលិតមកជាពិសេស។ វាក៏មិនបានបំពាក់តែមដូចម៉ូតូធម្មតាឡើយ ពោលគឺរចនាតែមថ្មីប្លែកជាងគេបំផុតគឺលេខ (57 Anniversary) ទាំងសងខាង។ ជាពិសេសនោះគឺលេខតួម៉ាស៊ីន ៥៥៥៥៥៥៥ (៧ខ្ទង់) ដែលមានតែមួយគ្រឿងហ្នឹងគត់ មានវត្តមាននៅកម្ពុជាមុនគេ កាលពីថ្ងៃដាក់បង្ហាញនិងបើកសម្ភោធជាផ្លូវការនូវម៉ូតូ Honda Dream ស៊េរីឆ្នាំ ២០២០ កន្លងទៅ។
ប្រធានក្រុមហ៊ុន N.C.X Company Limited លោក Ben Kiasrithanakorn បាននិយាយថា "ម៉ូតូឌ្រីមចរាចរណ៍លើទីផ្សារ ៣ ប្រទេសក្នុងនោះមាន ភូមា ឡាវ និងកម្ពុជា។ យើងសុំអរគុណដែលតែងតែគាំទ្រផលិតផលរបស់ហុងដា ជាច្រើនឆ្នាំកន្លងមកនេះ។”
បញ្ជាក់៖ ម៉ូតូមួយគ្រឿងនេះសម្រាប់តាំងពិរពរណ៍មិនដាក់តម្លៃលក់នោះទេ ហើយក៏គ្មានចរាចរណ៍នៅលើទីផ្សារផងដែរ៕ ទស្សនារូបភាពខាងក្រោម៖
ចុចអាន៖