ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ NARIN.01 មានតម្លៃប៉ុន្មាន?

  • 2021-02-22 02:16:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ...ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។

លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី ២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%។

(តម្លៃលេខ NARIN.01 = 3 109 200 រៀល)

ចូលមើលតម្លៃ ឬទិញលេខតាមរយៈ៖ https://vehicle.mpwt.gov.kh

ព័ត៌មានលម្អិត សូមទាក់ទងមណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ តាមរយៈលេខទូរសព្ទ(Hotline)៖ 1275

អត្ថបទថ្មី
;