រកឃើញ​ប្រទេស​ដំបូងគេ ដែល​ទទួលបាន​វ៉ាក់សាំងកូវីដពី COVAX ហើយ!

  • 2021-02-24 09:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ហ្គាណា បាន​ក្លាយជាប្រទេស​ដំបូង​គេ​ដែល​ទទួលបាន​វ៉ាក់សាំង​កូវីដ១៩ ពី​ COVAX ក្នុងចំនួន ៦០ម៉ឺនដូស​ដែល​ជាវ៉ាក់សាំង​ផលិត​ដោយវិទ្យាស្ថានសេរ៉ូម​ឥណ្ឌា សហការ​ជាមួយ​ក្រុមហ៊ុន AstraZeneca។

វ៉ាក់សាំងដែលផលិត​ដោយវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា
ក្រោយទទួលបាន ប្រទេសអាហ្វ្រិកមួយ​នេះ​នឹងចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំង នៅថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១ខាងមុខ។

ហ្គាណា​រំពឹងថានឹងទទួលបាន​វ៉ាក់សាំងនេះ​ពី COVAX ជាច្រើនដូស​បន្ថែម​ទៀត ក្នុង​រយៈពេល​ប៉ុន្មានខែខាងមុខ ពោលគឺនឹង​អាចទទួលបានសរុបប្រមាណ ២,៤លានដូស។

សូម​រំលឹក​ថា កាលពីថ្ងៃទី១៥កុម្ភៈ អង្គការ​សុខភាព​ពិភពលោក​បាន​សម្រេច​ចុះ​បញ្ជី​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន​ AstraZeneca ដែល​ផលិតក្នុងប្រទេស​ឥណ្ឌា COVISHIELD សម្រាប់​ការប្រើប្រាស់​បន្ទាន់។

មជ្ឈមណ្ឌល COVAX បញ្ជាក់​ថា ខ្លួន​នឹង​ចែកចាយវ៉ាក់សាំងកូវីដ១៩ ប្រមាណ ២ពាន់លានដូស ទៅកាន់ពិភពលោក​នៅត្រឹមចុងឆ្នាំ​២០២១៕

ប្រភព៖ Reuters

អត្ថបទថ្មី
;