ជីវ តាក្វាន់ ធ្លាប់​និយាយ​ពី​រឿង​ចម្លែក​១ ពាក់ព័ន្ធ​ការ​រួមរ័ក​រវាង​បងប្អូន​បង្កើត

  • 2021-03-04 06:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​បេសកទូត​ចិន​លោក ជីវ តាក្វាន់ ស្ដី​ពី​ទឹក​ដី និង​ប្រពៃណី​របស់​អ្នក​ស្រុក​ចេនឡា មាន​១​ចំណុច​​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ចម្លែក​ដែល​ធ្លាប់​កើត​​ឡើង​​សឹង​មិន​គួរ​ឲ្យ​ជឿ​នា​សម័យ​ចេនឡា។

ស្ថិត​នៅ​ត្រង់​ចំណុច​ទី​៣៦ នៃ​សៀវភៅ​កំណត់​ហេតុ បាន​សរសេរ​រៀបរាប់​​ដូច្នេះ​ថា៖

"នៅ​ក្នុង​កំពែង​នា​ទិស​ខាង​កើត មាន​អ្នក​ព្រៃ​ម្នាក់​រួមរ័ក​ជាមួយ​ប្អូន​ស្រី​​ខ្លួន​ឯង​បង្កើត ក៏​ស្រាប់​តែ​ជាប់​​ស្បែក​សាច់​គ្នា​បេះ​មិន​ចេញ​រហូត​ដល់​គ្រប់​បី​ថ្ងៃ​ឥត​មាន​ស៊ី​ចុក​អ្វី​សោះ​ក៏​ស្លាប់​បង់​ជីវិត​ទៅ។ អ្នក​ស្រុក​ខ្ញុំ​​ម្នាក់​សែ (ស៊ី) គេ​បាន​មក​រស់នៅ​ស្រុក​នេះ​រវាង​សាម​សិប​​ប្រាំ​ឆ្នាំ​ហើយ គេ​ថា​គេ​បាន​ឃើញ​រឿង​នេះ​ច្បាស់​​នឹង​ភ្នែក​ពីរ​លើក​ហើយ ហើយ​គេ​​ថា​បាន​ជា​សក្ដិសិទ្ធិ​ដូច្នេះ ព្រោះ​​បារមី​ព្រះ​របស់​ស្រុក​នេះ​ខ្លាំង​ពូកែ​ណាស់"។

គួរ​រំលឹក​ថា នេះ​​មិនមែន​ជា​រឿង​ចម្លែក​​តែ​១​​ទេ​ដែល​លោក ជីវ តាក្វាន់ ធ្លាប់​បាន​លើក​ឡើង​ពី​សម័យកាល​ចេនឡា​របស់​ប្រទេស​កម្ពុជា។ នៅ​ក្នុង​​សៀវភៅ​កំណត់​ហេតុ​ដដែល លោក​ក៏​ធ្លាប់​លើក​ពីរឿង "ប្រមាត់​ប្រមង់" ផង​ដែរ។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​១២៩៦ បេសកទូត​ជនជាតិ​ចិន​មួយ​រូប​​ឈ្មោះ ជីវ តាក្វាន់ (ZHOU DAGUAN: 1266-1346) បាន​មក​ធ្វើ​​ទស្សនកិច្ច​នៅ​រាជធានី​អង្គរ ហើយ​លោក​បាន​កត់​ត្រា​ព្រឹត្តិការណ៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​នោះ។ កំណត់​ត្រា​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា៖ "ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា" បាន​ក្លាយ​​ជា​មូលដ្ឋាន​ប្រវត្តិសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​កម្ពុជា។ ដោយ​យល់​ឃើញ​ពី​សារៈ​សំខាន់​របស់​ឯកសារ​នេះ​ទើប​នា​ឆ្នាំ​១៩៧៣ លោក លី ធាមតេង បាន​ព្យាយាម​បកប្រែ​ឯកសារ​នេះ​មក​ជា​ភាសា​ខ្មែរ ដើម្បី​ទុក​ជា​ឯកសារ​គោល​សំខាន់​មួយ សម្រាប់​ឲ្យ​ជនជាតិ​ខ្មែរ​យល់​ពី​កំណត់​ត្រា​របស់​ជនជាតិ​ចិន​រូប​នេះ៕

ដក​ស្រង់​ចេញ​ពី​ឯកសារ "លី ធាមតេង៖ កំណត់​ហេតុ​របស់​ជីវតាក្វាន់​អំពី​ប្រពៃណី​នៃ​អ្នក​ស្រុក​ចេនឡា ឆ្នាំ​១៩៧៣"

ចុច​អាន៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;