សម្តេច ហ៊ុន សែន ថាមាន​ច្បាប់មួយ​ដែលត្រូវការបន្ទាន់ តែ​ព្រឹទ្ធសភា​មិនទាន់អនុម័ត

  • 2021-03-09 01:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ថ្លែង​សារជាសំឡេងកាលពីយប់មិញថា កម្ពុជា​នៅសល់​ច្បាប់​មួយ​ដែល​ព្រឹទ្ធសភា​មិនទាន់អនុម័ត នោះគឺ​សេចក្តីព្រាងច្បាប់​ស្តីពីវិធាន​ការទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយសម្តចថា កម្ពុជា​ត្រូវការច្បាប់នេះ​ជាបន្ទាន់។

សេចក្តីព្រាងច្បាប់នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័ត កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២១។

សម្តេច​តេជោ បាន​លើកឡើង​យ៉ាងដូច្នេះថា៖

«នៅសល់ច្បាប់មួយ ដែលព្រឹទ្ធសភា​មិនទាន់បាន​អនុម័ត។ ខ្ញុំស្នើឯកឧត្តម​ប្រធានព្រឹទ្ធសភាស្តីទី ដើម្បីពិនិត្យតើរកវិធីណា ដើម្បីឱ្យច្បាប់​ដែលសភា​បានអនុម័តនោះ បាន​ចូលជាធរមាន។ អាចបើកការ​ប្រជុំ​តាមអនឡាញ ហើយ​មានការជួបជុំ ក្នុងទម្រង់​ចំនួនមនុស្សតិច ដែលអាចធ្វើទៅបាន។ ព្រោះច្បាប់នេះវាត្រូវការបន្ទាន់ យើងមិនអាចប្រើច្បាប់​ក្នុងគ្រាមានអាសន្ន សម្រាប់​សភាការណ៍នេះទេ តែយើងត្រូវការច្បាប់​គ្រប់គ្រង ទាក់ទងជាមួយនឹង​កូវីដ១៩ និងជំងឺដ៏កាចសាហាវ​ផ្សេងទៀត»៕

អត្ថបទថ្មី
;