​អាណិត! Honda ​ចុះ​កុងត្រា​ខ្លី​មែន​ទែន​លេង​ឲ្យ​ក្លឹប​ថ្មី​គ្មាន​តម្លៃ​ខ្លួន​ថែម​ទៀត​

  • 2021-03-16 04:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Keisuke Honda ​រក​ក្លឹប​លេង​បាន​ហើយ​ដោយ​ចូលរួម​ជាមួយ​ក្លិប​ថ្មី​មួយ​ឈ្មោះ​ថា​ Neftchi Baku ​ឬ Neftçi PFK ​នៅ​ក្នុង​ក្របខណ្ឌ​កំពូល​ប្រទេស​អាស៊ែបៃហ្សង់​ស្ថិត​នៅ​ទឹក​ដី​អឺរ៉ុប ជាប់​នឹង​អាស៊ីខាងកើតកាល​ពី​ថ្ងៃ​ទី ១៥ ខែមិនា​ឆ្នាំ ២០២១ ​ក្នុង​កុងត្រា​រយៈពេល​ខ្លី ៣ ខែ​ប៉ុណ្ណោះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៦ ខែ​មិថុនា​ឆ្នាំ ២០២១ ​ដោយ​​គ្មាន​តម្លៃ​ខ្លួន​ថែម​ទៀត។​

រូបថតក្លឹប៖
ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ​រូប​នេះ​តែង​តែង​ស្វែង​រក​បទពិសោធន៍​នៅ​ក្លឹប​ថ្មី​ច្រើន​ជាង ១០ ក្លឹប​សឹង​តែ​គ្រប់​ទ្វីប​ទៅ​ហើយ។ ​មុន​នឹង​មក​ប្រទេស​អាស៊ែបៃហ្សង់​នេះ​ Honda ​ធ្លាប់​លេង​នៅ​ប្រេស៊ីល, ​ហូឡង់, Melbourne អូស្រ្ដាលី, CF Pachuca ម៊ិចស៊ីកូ, AC Milan , CSKA Moscow រុស្ស៊ី​និង​ក្លឹប​ជាច្រើន​ទៀត។

លើសពី​នេះ Honda ក៏ទទួល​បាន​ងារ​ជា ​អ្នក​ចាត់ការក្រុមបាល់​ទាត់​ជម្រើសជាតិ​កម្ពុជាដោយ​មិន​យក​ប្រាក់​ឈ្នួល​ថែម​ទៀត​ផង កាលពី​ឆ្នាំ ២០១៨ ៕

រូបថតដោយ AFC

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;