សម្តេច ហ៊ុន សែន ថាវ៉ាក់សាំង Sinovac និង AstraZeneca នឹងមកដល់បន្តបន្ទាប់ ឯវ៉ាក់សាំង Johnson & Johnson …

  • 2021-03-17 01:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​ថ្លែងសារ​ជាសំឡេង​កាលពីយប់មិញថា វ៉ាក់សាំងបង្ការកូវីដ១៩ ដូចជា Sinopharm, Sinovac និង AstraZeneca នឹងមកដល់កម្ពុជានាពេលខាងមុខនេះ ជាបន្តបន្ទាប់។ ជាមួយគ្នានេះ សម្តេចបន្ថែមថា កម្ពុជា​ក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង​ចាក់តែ១ដូស Johnson & Johnson ផងដែរ។

សម្តេច ហ៊ុន សែន ថ្លែងក្នុងពេលទទួលវ៉ាក់សាំង Sinopharm កាលពីខែកុម្ភៈ ឆ្នាំ២០២១
សម្តេចតេជោ បាន​លើកឡើង​យ៉ាងដូច្នេះថា៖

«យើងត្រូវចាក់ឱ្យប្រជាពលរដ្ឋរបស់យើង​ក្នុងរង្វង់ ១០ ទៅ ១៣លាននាក់។ ឥឡូវយើងស្រវ៉ាស្រទិញ យើងបានចុះកុងត្រា បើតាម​ការដែលយើងអាច​ទទួលបាន​ព័ត៌មាន​ នឹងមកដល់ (វ៉ាក់សាំង) ចំនួន ១លាន ៥សែនដូស នៅពេលខាងមុខនេះ។ ហើយនឹងបន្តបន្ទាប់ នឹងមកដល់​ដូចជា Sinopharm Sinovac (១លាន ៥សែនដូសបន្ថែមទៀត) AstraZeneca ក៏នឹងបន្តបន្ទាប់ ហើយយើងកំពុងតែស្វះស្វែង ដើម្បីរកទិញ Johnson & Johnson របស់​អាមេរិកផងដែរ»។

សូមជម្រាប​ថា ក្នុងការថ្លែងសារជាសំឡេងនោះ គឺសម្តេច​នាយករដ្ឋមន្រ្តី បាន​ប្រកាស​តែងតាំងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជា​ប្រធាន​គណៈកម្មាធិការ​ចំពោះ​កិច្ច​ទទួលបន្ទុក​ដឹកនាំ​ការចាក់វ៉ាក់សាំង​ទូទាំងប្រទេស៕

អត្ថបទថ្មី
;