ព្រឹកនេះ ខេត្ត​ព្រះសីហនុ មាន​ស្ថានភាព​កូវីដ១៩ល្អ​ខ្លាំងបំផុត!

  • 2021-03-17 04:49:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្តព្រះសីហនុ​ នាព្រឹក​នេះ មិន​ត្រូវបាន​រាយការណ៍ពីការរកឃើញ​ករណីវិជ្ជមានកូវីដ១៩ថ្មីនោះទេ ហើយថែមទាំងមានអ្នកជាសះស្បើយ ១៨នាក់ទៀតផង ដែល​ជាស្ថានភាព​ដ៏ល្អប្រសើរបំផុត។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២១។

គួរបញ្ជាក់​ថា ក្រសួង​បានរកឃើញ​ករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៧៥នាក់​ ក្នុងនោះជាសះស្បើយ ២២នាក់។ ក្នុងចំណោម​អ្នកឆ្លងថ្មី គឺនៅរាជធានី​ភ្នំពេញ ៥០នាក់, ខេត្តកណ្តាល ២២នាក់, ព្រៃវែង ២នាក់ និងតាកែវ ១នាក់។

អ្នកដែលកំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មានចំនួន ៧៤នាក់។

គិតត្រឹមថ្ងៃទី១៧មីនានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ១៥០៥នាក់​ ក្នុងនោះជាសះស្បើយ ៨៤០នាក់ និង​ស្លាប់ ១នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានចំនួន ៩៩០នាក់ ក្នុងនោះជាសះស្បើយ ៣៤០នាក់៕

អត្ថបទថ្មី
;