បើលោកអ្នកជាបុគ្គល​ស្ថិតក្នុង​ ៦ចំណុច​នេះ ដាក់ខាតត្រូវតែពាក់ម៉ាស

  • 2021-03-24 06:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ប្រកាស​ស្តីពីកាតព្វកិច្ច​ពាក់ម៉ាស និងកាតព្វកិច្ច​រក្សាគម្លាត​សុវត្ថិភាព​ក្នុងអំឡុង​ពេល​នៃការឆ្លងរាលដាល​ជំងឺកូវីដ១៩ ក្នុងសហគមន៍ បង្ហាញថា បុគ្គល​ដែលមាន​កាតព្វកិច្ច​ពាក់ម៉ាស រួមមាន៖

-បុគ្គល​ដែលមាន​វិជ្ជមាន​កូវីដ១៩ ក្នុងពេល​ជួបផ្ទាល់​ជាមួយ​មន្រ្តីសុខាភិបាល ឬមន្រ្តី​មានសមត្ថកិច្ច​ផ្សេងទៀត

-បុគ្គល​ដែលមាន​កាតព្វកិច្ច​ធ្វើចត្តាឡីស័ក លើកលែង​តែបុគ្គលនោះ​ធ្វើចត្តាឡីស័ក​នៅក្នុងបន្ទប់​ដាច់​ដោយឡែក​តែឯង និងមិនជួប​ផ្ទាល់​ជាមួយអ្នកដទៃ

-អ្នកបើកបរ​យានគ្រប់ប្រភេទ​ដែល​ជាមធ្យោបាយ​ធ្វើដំណើររួម ឬមធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​បម្រើ​ឱ្យ​សាធារណជន

-អ្នក​ដំណើរ​តាមមធ្យោបាយ​ធ្វើដំណើររួម ឬមធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​បម្រើ​ឱ្យ​សាធារណជន

-អ្នកផ្តល់​សេវា​ផ្ទាល់​ដល់អតិថិជន រួមមាន បុគ្គលិក​ជួរមុខ​នៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬទីតាំង​អាជីវកម្ម​នានា, មន្រ្តី​និងបុគ្គលិកសុខាភិបាល, អ្នក​ផ្តល់​សេវាព្យាបាល​ដោយចលនា, បុគ្គល​ដែលបម្រើការ​នៅក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន បុគ្គលិក​ផ្ទះសំណាក់ ឬសណ្ឋាគារ, បុគ្គលិក​ដែលផ្តល់​សេវាម៉ាស្សា-កោសជប់ និងបុគ្គល​ផ្សេងទៀត​ដែលផ្តល់​សេវា​ផ្ទាល់​ជាមួយអតិថិជន

-បុគ្គលផ្សេងទៀត​ដែលកំពុងស្ថិត​នៅតាមទីសាធារណៈ​ដែលមានមនុស្សច្រើន ឬទីកន្លែង​ដែលមានការជួបជុំ​មនុស្សចាប់ពី ២នាក់ឡើងទៅ៕

អត្ថបទទាក់ទង៖

អត្ថបទថ្មី
;