អេស្ប៉ាញ ប្តូរពី​វ៉ាក់សាំង AstraZeneca មកប្រើ Johnson & Johnson ចាក់លើមនុស្សអាយុ ៦៦ឆ្នាំ​ឡើង

  • 2021-03-31 01:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសអេស្ប៉ាញ បាន​ផ្លាស់​ប្តូរនូវផែនការ​ចាក់វ៉ាក់សាំង​កូវីដ១៩ AstraZeneca ទៅប្រើវ៉ាក់សាំង Johnson & Johnson ជំនួសវិញ សម្រាប់​ចាក់លើមនុស្សអាយុចាប់ពី ៦៦ឡើង។ នេះបើតាមការផ្សព្វផ្សាយរបស់​វិទ្យុ Cadena Ser នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២១នេះ។

ការសម្រេចបែបនេះ ធ្វើឡើង​បន្ទាប់ពី​អេស្ប៉ាញ កំណត់​អាយុអ្នកចាក់វ៉ាក់សាំង AstraZeneca ពី ១៨-៦៥ឆ្នាំ កាលពីសប្តាហ៍មុន។

វ៉ាក់សាំង Johnson & Johnson ត្រូវបានសហភាពអឺរ៉ុប អនុញ្ញាតឱ្យប្រើប្រាស់​ ប៉ុន្តែ​​គ្មាន​ប្រទេសអឺរ៉ុបណាមួយ​ រួមទាំងអេស្ប៉ាញ​ផង​ ទទួលបានវ៉ាក់សាំងនេះនៅឡើយទេ។ ដូច្នេះ​អ្នកប្រជាជន​អេស្ប៉ាញ ចាប់ពីអាយុ៦៦ឆ្នាំឡើង ត្រូវរង់ចាំសិន។

គិតមកត្រឹមថ្ងៃទី៣០មីនា អេស្ប៉ាញ បានចាក់វ៉ាក់សាំងឱ្យប្រជាជនបាន​ប្រមាណជាង ៧,៧លានដូស ក្នុងនោះអ្នកចាក់គ្រប់២ដូស មាន ៥,៧% នៃប្រជាជនសរុប និង​ ១១% ចាក់បានដូសទីមួយ៕

ប្រភព៖ Reuters

អត្ថបទថ្មី
;