Justin Bieber៖ លើ​ខ្លួន សាក់​កន្លែង​ណា​ក៏​បាន តែ​អត់​សាក់​នៅ​ត្រង់​នេះ​ទេ!

  • 2021-04-07 00:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ការ​ពិត​ណាស់ តារា​ចម្រៀង​ល្បី Justin Bieber គឺ​ជា​មនុស្ស​ម្នាក់​ដែល​គ្រប់​គ្នា​ដឹង​ស្រាប់​មក​​​ហើយ​ថា​​លោក​ជា​​បុគ្គល​​ស្រឡាញ់​សិល្បៈ​នៃ​ការ​សាក់​នៅ​លើ​ដង​ខ្លួន។ Justin ធ្លាប់​បាន​រៀបរាប់​ថា រាល់​​ស្នាម​សាក់​នីមួយៗ​សុទ្ធ​តែ​ជា​ដាន​នៃ​ការ​ចងចាំ​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ក្នុង​ជីវិត​របស់​​​លោក​​ដូចជា ភាព​ជោគជ័យ​នៅ​លើ​វិថី​សិល្បៈ អតីត​មិត្ត​ស្រី និង​ការ​ដាស់តឿន​​​​ខ្លួន​ឯង​ ជា​ដើម។

ពាក់ព័ន្ធ​នឹង​ការ​សាក់​រូប​នៅ​លើ​​រាងកាយ​នេះ ម្ចាស់​បទ "Baby" បាន​​​ផ្ដល់​បទ​សម្ភាសន៍​​មួយ​តាម​រយៈ​ប៉ុស្តិ៍​វិទ្យុ Sirius XM ថា គ្រប់​កន្លែង​នៅ​លើ​ខ្លួន​គឺ​លោក​អាច​សាក់​បាន​ទាំង​អស់ លើក​តែ​ប្រអប់​ដៃ​មួយ​ប៉ុណ្ណោះ។ Justin បាន​និយាយ​ដូច្នេះ​ថា "ខ្ញុំ​បាន​សន្យា​នឹង​ខ្លួន​ឯង​​ថា ខ្ញុំ​មិន​ត្រូវ​ការ​ការ​សាក់​នៅ​លើ​ប្រអប់​ដៃ​នោះ​ទេ"។

ពេល​សួរ​នាំ​ពី​មូលហេតុ Justin បាន​ឆ្លើយ​​​ថា វា​មាន​ទាក់ទិន​នឹង​​ការ​ស្លៀក​ពាក់ ជា​ពិសេស​គឺ​​នៅ​ពេល​​​​​​ស្លៀក​ពាក់​​ឈុត​អាវ​ធំ។ "នេះ​ក៏​​ព្រោះ​ការ​ដែល​អាច​ស្លៀក​ពាក់​ឈុត​អាវ​ធំ ហើយ​មិន​ឃើញ​ស្នាម​សាក់​នៅ​លើ​​ប្រអប់​ដៃ​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ច្បាស់​ដែរ។ ប៉ុន្តែ​វា​ពិត​ជា​កន្លែង​តែ​មួយ​គត់​ដែល​នៅ​សល់ (មិន​បាន​សាក់)" នេះ​ជា​ការ​រៀបរាប់​របស់ Justin។

សូម​បញ្ជាក់​ថា ស្នាម​សាក់​របស់ Justin មាន​ជា​ច្រើន​នៅ​លើ​ខ្លួន ដូចជា រូប​ខ្លា​ឃ្មុំ មកុដ ផ្កាកូលាប ឈើ​ឆ្កាង បក្សី​សមុទ្រ ឆ្នាំ​កំណើត​របស់​ម្ដាយ រូប​តោ និង​រូប​សាក់​ជា​អក្សរ​​ផ្សេងៗ​​ទៀត៕

ប្រភព៖ People ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;