Vin Diesel ជាប់​ឈ្មោះ​ជា​តារា​បំផ្លាញ​រថយន្ត​ច្រើន​គ្រឿង​ជាង​គេ នៅ​ហូលីវូដ

  • 2021-04-19 00:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​វិបសាយ Car Scrap Comparison បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​​វិស័យ​​ភាពយន្ត​ហូលីវូដ Vin Diesel គឺ​ជា​​តារា​​​ដែល​បើកបរ​រថយន្ត​ដ៏​​មាន​គ្រោះថ្នាក់​បំផុត​​នៅ​ពេល​សម្ដែង​រឿង។ ​រថយន្ត​ដែល​ត្រូវ​បាន​កម្ទេច​អំឡុង​​ពេល​​​សម្ដែង​ដោយ Vin Diesel មាន​​ចំនួន​សរុប ៦១​គ្រឿង ហើយ​ក្នុង​ចំណោម​នោះ​​​​ចំនួន​រថយន្ត​ត្រូវ​បាន​បំផ្លាញ​ច្រើន​ជាង​គេ​​​ស្ថិត​នៅ​ក្នុង​​​ស៊េរី​ភាពយន្ត "Fast and Furious"។

ក្រៅ​តែ​ពី Vin Diesel ក៏​នៅ​មាន​តារា​​សម្ដែង​ផ្សេង​ទៀត​ផង​ដែរ ដែល​ត្រូវ​គេ​ចាត់​ទុក​ជា​​តួ​​បំផ្លាញ​រថយន្ត​ច្រើន​​​​ជាង​គេ​បំផុត៖

១. Vin Diesel (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៦១​​គ្រឿង)

២. Bruce Willis (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៦០​គ្រឿង)

៣. Arnold Schwarzenegger (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៥២​គ្រឿង)

៤. Matt Damon (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៣៥​​គ្រឿង)

៥. Keanu Reeves (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ៣០​គ្រឿង)

៦. Tom Hardy (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ២៩​គ្រឿង)

៧. Daniel Craig (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ២៤​​គ្រឿង)

៨. Nicolas Cage (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ២២​គ្រឿង)

៩. Tom Cruise (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ១៩​គ្រឿង)

១០. Dwayne Johnson/ Jason Statham (ចំនួន​រថយន្ត​ដែល​ត្រូវ​បំផ្លាញ ១៨​​គ្រឿង)

ប្រភព៖ The Star ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;