របៀបលេងពាន Super League ថ្មីដូចមកជំនួសនិងសម្លាប់ Champions League
- 2021-04-19 03:55:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបលេងពាន Super League ថ្មីដូចមកជំនួសនិងសម្លាប់ Champions League
ចន្លោះមិនឃើញ
ពានរង្វាន់ European Super League ឆ្នាំដំបូងនេះគ្រោងនឹងធ្វើឡើងនៅខែសីហាឆ្នាំ ២០២១ ឬឆ្នាំ ២០២២ ខាងមុខឆាប់ៗ។ ពាននេះប្រកួតតែអំឡុងពាក់កណ្ដាលសប្ដាហ៍។ ពាននេះនឹងមាន ២០ ក្លឹបចូលរួមចែកជាពីរពូល ហើយលេងតាមរបៀប Home-Away សន្សំពិន្ទុ។
ក្នុងនោះក្លឹបចំនួនបីនៅកំពូលតារាងក្នុងពូល នឹងមានឈ្មោះស្វ័យប្រវត្តិឡើងទៅវគ្គបន្ត[វគ្គ ៨ ក្រុមចុងក្រោយ] ។ ចំណែកឯក្លឹបទីបួន និងទីប្រាំក្នុងពូលត្រូវលេង Play-Off ចំនួនពីរជើង។ អំឡុងខែឧសភា ត្រូវជ្រើសយកជាកាលបរិឆ្ឆេទវគ្គផ្ដាច់ព្រ័ត្រ ស្វែងរកជើងឯក។
សរុបមកពានរង្វាន់ថ្មីនេះហាក់ដូចជាមកជំនួសនិងបំបាត់ Champions League ទាំងស្រុងដោយហេតុថា ក្លឹបតូចៗនៅតាមបណ្ដាប្រទេសផ្សេងៗដែលមិនធូរធារ គ្មានឳកាសបានប្រកួតជាមួយក្លឹបធំៗចម្រុះដូចពាន Champions League និង Europa League ជាដើម។
ជម្រាបជូនផងដែរថា នេះជាពានឯកជនមិនស្ថិតក្រោមការគ្រប់គ្រងរបស់ UEFA នោះទេ។ ដូច្នេះការសម្រេចថានឹងប្រកួតប្រជែងគ្នាយ៉ាងម៉េចនោះ កំពុងពិភាក្សារកដំណោះស្រាយជាមួយ UEFA ដើម្បីអាចឲ្យពាន Super League ចេញជារូបរាងឡើងជាផ្លូវការដោយរលូន ។ លើសពីនេះទៀត បើជោគជ័យក្នុងពានផ្នែកបុរសនេះ ប្រធានលីគនេះនឹងបង្កើតលីគនារីបន្ថែមទៀត សូមរង់ចាំតាមដានភាគបន្ត៕
អត្ថបទបន្ថែម៖ បានលុយរាប់លានដុល្លារគ្រាន់តែឆ្លើយ«អូខេ» ចូលលេង European Super League