នេះ​ជាប្រទេស​ដំបូងគេ​នៅអឺរ៉ុប ដែល​ចាក់វ៉ាក់សាំង Johnson & Johnson

  • 2021-04-23 06:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អេស្ប៉ាញ បាន​ក្លាយ​ជាប្រទេសដំបូងគេនៅអឺរ៉ុប​ ដែល​ចាប់ផ្តើម​ចាក់វ៉ាក់សាំងតែ១ដូស Johnson & Johnson នៅថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២១។

អេស្ប៉ាញ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង Johnson & Johnson ទៅលើ​មនុស្ស​អាយុ ៧០-៧៩ឆ្នាំ ទោះបី​ជាវ៉ាក់សាំងនេះ មិនទាន់​ត្រូវបានយល់ព្រម​ឱ្យ​ចាក់​ទៅលើមនុស្ស​វ័យនេះ​ក៏ដោយ ពោលគឺ​មនុស្សអាយុចាប់ពី ៦០ឆ្នាំឡើងទៅ​ក្នុងប្រទេសអេស្ប៉ាញ តម្រូវឱ្យចាក់ AstraZeneca។

ការពិត​វ៉ាក់សាំងនេះ ត្រូវបានបញ្ជូនទៅ​ដល់​អេស្ប៉ាញ បាន​ជាង ១សប្តាហ៍ទៅហើយ ប៉ុន្តែមិនទាន់ចាប់ផ្តើមចាក់ ព្រោះតែ​អាមេរិក បាន​ផ្អាកចាក់វ៉ាក់សាំងនេះ ដោយសារតែពាក់ព័ន្ធនឹងករណីឈាមកក។

ទើបតែថ្ងៃអង្គារកន្លងទៅ ភ្នាក់ងារ​ឱសថអឺរ៉ុប បាន​បើកភ្លើងខៀវឱ្យប្រទេសអឺរ៉ុប បន្តចាក់វ៉ាក់សាំង Johnson & Johnson ដោយបញ្ជាក់​ថា វាមានផល​ប្រយោជន៍​ធំធេង ជាង​ហានិភ័យឈាមកកនេះ ពោលគឺ​វា​ជាករណីកម្រ។

ក្រៅពីអេស្ប៉ាញ ប្រទេស​ដែល​គ្រោង​ចាប់ផ្តើម​ចាក់វ៉ាក់សាំង Johnson & Johnson នាពេលឆាប់ៗនេះ រួមមាន​ អាល្លឺម៉ង់ បារាំង ហូរឡង់ និងក្រិច៕

ប្រភព៖ theguardian

អត្ថបទថ្មី
;