​មេ WHO ប្រើ​ពាក្យ​មួយម៉ាត់​ បរិយាយ​ពី​ស្ថានភាព​កូវីដ១៩​នៅ​ឥណ្ឌា

  • 2021-04-27 03:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បាន​ហៅស្ថានភាព​ដ៏ធ្ងន់ធ្ងរបំផុតនៃ​ជំងឺកូវីដ១៩ នៅ​ប្រទេស​ឥណ្ឌា​ថា `«ជាការ​ហួសពី​ការខូចចិត្តទៅទៀត»។

លោក​បាន​បញ្ជាក់​កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២១ថា WHO បាន​បញ្ជូន​បុគ្គលិក និងគ្រឿងផ្គត់ផ្គង់​បន្ថែម​ទៀត ទៅកាន់​ប្រទេស​ឥណ្ឌា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺរាតត្បាត​នេះ។ «គួរឱ្យរីករាយ​ណាស់​ដែល​ឃើញ​ការធ្លាក់ចុះ​ករណីឆ្លង និងស្លាប់ នៅតាម​តំបន់​ជាច្រើន ប៉ុន្តែ​ប្រទេស​មួយចំនួន​នៅតែ​បន្ត​ជួប​ការឆ្លងរាលដាល​ខ្លាំង​នៃជំងឺ​កូវីដ​១៩»។

លោក Tedros Adhanom Ghebreyesus បន្តថា៖ «WHO កំពុងធ្វើអ្វីៗ​ទាំងអស់​តាម​ដែល​យើងអាច ផ្តត់ផ្គង់ និង​ផ្តល់​ឧបករណ៍​សង្គ្រោះចាំបាច់»។ អង្គការ​នេះ បាន​បញ្ជូន​អុកស៊ីហ្សែនរាប់ពាន់ធុង មន្ទីរពេទ្យចល័ត និង​ការផ្គត់ផ្គង់​គ្រឿង​ពិសោធន៍ឱ្យឥណ្ឌា​រួចមកហើយ។

ប្រភព៖ Live Mint

អត្ថបទថ្មី
;