ឥណ្ឌា ធ្លាប់ផ្ទុះឡើងនៃវីរុសម្យ៉ាងបង្កដោយប្រចៀវ និងសម្លាប់មនុស្ស ១០នាក់

  • 2021-05-03 03:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីសុខាភិបាលឥណ្ឌា បានបង្ហាញពីវីរុសដ៏កម្រម្យ៉ាង ឈ្មោះ Nipah ដែលរីករាលដាលតាមរយៈសត្វប្រចៀវ ដែលបានផ្ទុះឡើងដោយបានសម្លាប់មនុស្ស ១០នាក់ នៅប៉ែកខាងត្បូង ប្រទេសឥណ្ឌា។ វីរុសនេះបានបង្កជាជំងឺផ្ដាសាយ និងអាចប៉ះពាល់ដល់ខួរក្បាលធ្ងន់ធ្ងរ។

វីរុស Nipah រីករាលដាលតាមរយៈសត្វប្រចៀវ (រូបថត៖ Wikimedia Commons)
ប្រភពដដែលបន្តថា វីរុស Nipah មានអត្រានៃការស្លាប់ ៧០%។ មកទល់ពេលនេះ គេនៅមិនទាន់រកឃើញវ៉ាក់សាំងបង្ការវីរុសនេះនៅឡើយទេ។ Nipah បានរាលដាលទៅក្នុងសារធាតុរាវនៃរាងកាយ ដោយបង្កជាការរលាកខួរក្បាល។ នេះជាការឲ្យដឹងពីអង្គការសុខភាពពិភពលោក (WTO) ។

លោកស្រី K.K. Shailaja រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ករណីស្លាប់ខាងលើ បានកើតឡើងចេញពីរដ្ឋ Kerala កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ក្នុងនោះ មនុស្ស១៨នាក់ ត្រូវបានគ្រូពេទ្យត្រួតពិនិត្យ ដោយរកឃើញអ្នកផ្ទុកវីរុស Nipah ចំនួន ១២នាក់។ យ៉ាងណាមិញ អ្នកជំងឺត្រឹមតែ ២នាក់ប៉ុណ្ណោះដែលអាចរួចផុតពីការស្លាប់ តែស្ថិតក្នុងការតាមដានស្ថានភាពជំងឺយ៉ាងដិតដល់។

គ្រូពេទ្យ ដែលពាក់ម៉ាសការពារ កំពុងពិនិត្យអ្នកជំងឺ នៅមន្ទីរពេទ្យ Kozhikode រដ្ឋ Kerala ប្រទេសឥណ្ឌា កាលពីថ្ងៃទី២១ឧសភា ឆ្នាំ២០១៨ (រូបថត៖ Reuters)

យោងតាម WTO វីរុស Nipah ត្រូវបានរកឃើញជាលើកដំបូងកាលពីឆ្នាំ១៩៩៨ នៅប្រទេសម៉ាឡេស៊ី។ វាបានផ្ទុះឡើង តាមការចម្លងមកលើប្រជាជន ឥណ្ឌា ចំនួន២លើករួចមកហើយ ដោយសម្លាប់ ៥០នាក់ ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;