រដ្ឋាភិបាលឥណ្ឌាថា ឥឡូវករណីឆ្លងកូវីដ ធ្លាក់ចុះវិញហើយ
- 2021-05-04 03:35:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋាភិបាលឥណ្ឌាថា ឥឡូវករណីឆ្លងកូវីដ ធ្លាក់ចុះវិញហើយ
ចន្លោះមិនឃើញ
រដ្ឋាភិបាលឥណ្ឌា បានអះអាងថា ករណីឆ្លងកូវីដ១៩ បាននឹងកំពុងធ្លាក់ចុះវិញហើយ ពោលគឺបានធ្លាក់ចុះតាំងពីថ្ងៃទី៣០មេសា ដែលមានករណីឆ្លងជាង ៤០ម៉ឺននាក់ ចុះជាបន្តបន្ទាប់មកនៅត្រឹមជាង ៣៥ម៉ឺននាក់ នៅថ្ងៃទី៣ឧសភា។
មន្រ្តីសុខាភិបាលឥណ្ឌាបញ្ជាក់ថា រដ្ឋដេលី គឺស្ថិតក្នុងចំណោមរដ្ឋមួយចំនួន ដែលមានករណីឆ្លងកូវីដ១៩ធ្លាក់ចុះ។ ករណីឆ្លងក៏បានធ្លាក់ចុះផងដែរ នៅរដ្ឋដែលរងផលប៉ះពាល់ខ្លាំងដូចជា Maharashtra, Punjab និង Uttar Pradesh។
យ៉ាងណាមិញ បើតាមអ្នកជំនាញអះអាងថា ការខ្វះខាតនូវការធ្វើតេស្តយកសំណាកអ្នកជំងឺ និងការស្លាប់របស់អ្នកជំងឺនៅផ្ទះ ដែលគ្រូពេទ្យមិនបានដឹង គឺអាចបញ្ជាក់ថា អត្រាឆ្លង និងស្លាប់ គឺនៅតែច្រើនជាងតួលេខក្នុងរបាយការណ៍។
ឥណ្ឌា មានករណីឆ្លងកូវីដ១៩សរុប ជាង ២០,២៧លាននាក់ ក្នុងនោះស្លាប់ជាង ២២,២៣ម៉ឺននាក់ និងជាសះស្បើយជាង ១៦,៦លាននាក់ គិតត្រឹមថ្ងៃចន្ទម្សិលមិញ៕