ដឹងអត់ថា​ប្រទេស​ណាខ្លះ ត្រូវយកធ្វើជាទឹកដី​កណ្តាល​នៃវគ្គជម្រុះ World Cup ខាងមុខ?

  • 2021-05-26 06:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​បាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីខែមីនា ឆ្នាំ​២០២១ បាន​សម្រេច​ចិត្ត​ជ្រើស​រើសប្រទេសចំនួន៨ ធ្វើជាទឹកដីកណ្តាល​នៃវគ្គជម្រុះ World Cup 2022 ចាប់ពីថ្ងៃទី២៨ឧសភា ដល់ ១៦ មិថុនា ២០២១ តាមពូលនីមួយៗដូចខាងក្រោម៖

-ពូល A ចិន (ទឹកដីកណ្តាល)៖ ក្រុមចូលរួម ស៊ីរី, ហ្វីលីពីន, ម៉ាល់ឌីវ និងកោះខ្វាម។

-ពូល B គូវែត៖ ក្រុមចូលរួម អូស្ត្រាលី, ហ្សកដានី, នេប៉ាល់ និងឆាយនីសតៃប៉ិ។

-ពូល C បារ៉ែន៖ ក្រុមចូលរួម កម្ពុជា, អ៊ីរ៉ាក់, អ៊ីរ៉ង់ និងហុងកុង។

-ពូល D អារ៉ាប៊ីសាអ៊ូឌី៖ ក្រុមចូលរួម អ៊ូបេគីស្ថាន, សិង្ហបុរី, យេមេន និងប៉ាឡេស្ទីន។

-ពូល E កាតា៖ ក្រុមចូលរួម អូម៉ង់, អាហ្វហ្គានីស្ថាន, ឥណ្ឌា និងបង់ក្លាដែស។

-ពូល F ជប៉ុន៖ ក្រុមចូលរួម តាជីគីស្ថាន, កៀស៊ីស្ថាន, មីយ៉ាន់ម៉ា និងម៉ុងហ្គោលី។

-ពូល G អារ៉ាប់រួម៖ ក្រុមចូលរួម វៀតណាម, ម៉ាឡេស៊ី, ថៃ និង​ឥណ្ឌូណេស៊ី។

-ពូល H កូរ៉េខាងត្បូង៖ ក្រុមចូលរួម តួមេនីស្ថាន, លីបង់, កូរ៉េខាងជើង និងស្រីលង្កា៕

ប្រភព៖ AFC

អត្ថបទថ្មី
;