បណ្ដុំ​រថយន្ត​មាន​តម្លៃ និង​ទំនើបៗ​ទាំង ១៥​គ្រឿង​របស់ Mr. Bean

  • 2021-06-07 00:37:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពេល​និយាយ​ពី​រឿង​រថយន្ត​របស់​ Mr. Bean នោះ​គ្រប់​គ្នា​ច្បាស់​ជា​នឹក​ស្រមៃ​ដល់ Mini Cooper ពណ៌​បៃតង ដែល​លោក​​ឧស្សាហ៍​ជិះ​នៅ​ក្នុង​កម្រង​វីដេអូ​កំប្លែង​​​ជា​ច្រើន​នា​ពេល​កន្លង​ទៅ។ វា​ជា​​ប្រភេទ​រថយន្ត​​អង់គ្លេស​ម៉ាក Leyland Mini 1000 Mark 4 ផលិត​ឆ្នាំ​១៩៧៦។ ប៉ុន្តែ​រថយន្ត​​ដ៏​ចាស់​ជំនាន់​នេះ​មិនមែន​ជា​យានជំនិះ​ដែល​លោក Rowan Atkinson ហៅ Mr. Bean ប្រើប្រាស់​ជា​ប្រចាំ​នៅ​ក្នុង​ជីវិត​ពិត​របស់​លោក​​នោះ​ឡើយ។

ផ្ទុយ​ពី​ការ​​ភាន់​ច្រឡំ​នៃ​មនុស្ស​ភាគ​ច្រើន តារា​សម្ដែង​អង់គ្លេស​រូប​នេះ​សម្បូរ​ទៅ​ដោយ​រថយន្ត​ទំនើបៗ និង​​មាន​តម្លៃ​ថ្លៃ​ជា​ច្រើន​គ្រឿង។ បើ​តាម​សារព័ត៌មាន​ចុះ​ផ្សាយ​នា​ពេល​កន្លង​មក បាន​ឲ្យ​ដឹង​ថា Mr. Bean ធ្លាប់​បាន​សាង​សង​​អគារ​​សម្រាប់​ទុក​រថយន្ត ដែល​មាន​តម្លៃ​ប្រមាណ​ជា ១០ ទៅ ២០​លាន​ដុល្លារ​ថែម​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ចំនួន ១៥​គ្រឿង​ ដែល​ស្ថិត​នៅ​ក្នុង​ហ្គារាស​ដ៏​ធំ​ស្កឹមស្កៃ​របស់​ Mr. Bean៖

១. JAGUAR MK7

២. MCLAREN F1

៣. JOHNNY ENGLISH ROLLS-ROYCE

៤. LAND ROVER DEFENDER 90 HERITAGE

៥. BMW 328

៦. LANCIA THEMA 8.32 SERIES 1

៧. ASTON MARTIN VANTAGE

៨. ROLLS-ROYCE GHOST

៩. SKODA SUPERB

១០. MERCEDES-BENZ SLS AMG

១១. MERCEDES-BENZ 500E

១២. FORD FALCON

១៣. ASTON MARTIN V8 ZAGATO

១៤. AUDI A8

១៥. BMW I3

ប្រភព៖ Hot Cars ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;