ធ្លាប់​តែមានអ្នក​ឆ្លងច្រើនៗ ខ្វះអុកស៊ីហ្សែន! តែថ្ងៃនេះ​ថ្ងៃថ្មី ឥណ្ឌាបើកក្រុង​វិញហើយ

  • 2021-06-07 09:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី៧មិថុនានេះ ទីក្រុងសំខាន់ៗ​នៅ​ឥណ្ឌា ដូចជាក្រុងញ៊ូវដេលី និងក្រុងមុំបៃ ត្រូវបាន​បើកឡើងវិញហើយ ដោយ​អនុញ្ញាតឱ្យ​បើកដំណើរការ​អាជីវកម្ម និង​ធ្វើចរាចរណ៍​ឡើងវិញ ខណៈ​ករណីឆ្លងថ្មី​បានធ្លាក់ចុះ​ទាប។

ករណីឆ្លងថ្មី​ក្នុងរយៈពេល ២៤ម៉ោង មាន​ចំនួនត្រឹមតែ ១០០ ៦៣៦នាក់ គឺ​ជាចំនួន​ទាបបំផុត គិតចាប់ពីថ្ងៃទី៦មេសាមក។ កាលពីខែឧសភា ឥណ្ឌា​មានករណីឆ្លងថ្មីខ្ពស់បំផុតដល់ទៅជាង៤ម៉ឺននាក់​ក្នុងមួយថ្ងៃ។

លោក Arvind Kejriwal ប្រធាន​រដ្ឋមន្រ្តី​ប្រចាំ​ក្រុងញ៊ូវដេលី បាន​បង្ហោះសារលើទ្វីតធើថា «យើង​បានស្ថិតនៅ​សុវត្ថិភាព​ពី​ការឆ្លងកូរ៉ូណា ហើយ​នាំសេដ្ឋកិច្ចវិលមកធម្មតាវិញ»។

យ៉ាងណាមិញ លោក​បាន​បញ្ជាឱ្យរៀបចំ​បើកហាងឆ្លាស់គ្នានៅថ្ងៃសេសថ្ងៃគូ ដើម្បីចៀសវាងការកកកុញ​មនុស្ស។ ចំណែក​ការិយាល័យ និង​រថភ្លើងក្រោមដី​នៅក្រុងញ៊ូវដេលី ត្រូវបាន​អនុញ្ញាតត្រឹម៥០% នៃសមត្ថភាព។

ការអនុញ្ញាតឱ្យបើកឡើងវិញនេះដែរ ខណៈដែល​ឥណ្ឌា​កំពុង​ជំរុញ​ចាក់វ៉ាក់សាំង​ជូនប្រជាជន​យ៉ាងសស្រាក់សស្រាំ ឱ្យបានជិត១,៤ពាន់លាននាក់ ដើម្បីទប់ស្កាត់​រលកទី៣ បានទាន់ពេល៕

ប្រភព៖ Reuters

អត្ថបទថ្មី
;