​ប្រទេស​មួយនេះ រកឃើញថា Sinovac ជួយបន្ថយការឆ្លងកូវីដ ៦១% ទាបជាង Pfizer

  • 2021-06-09 03:04:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការសិក្សា​ពីការចាក់វ៉ាក់សាំង Sinovac នៅក្នុងប្រទេសអ៊ុយរុយហ្គាយ បង្ហាញថា វ៉ាក់សាំង​នេះមានប្រសិទ្ធភាព​ក្នុងការកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ ប្រមាន ៦១% កាត់បន្ថយ​ការបញ្ជូនទៅមន្ទីរពេទ្យ ៩២% និង​កាត់បន្ថយការស្លាប់ ៩៥%។

ទិន្នន័យនេះ​ត្រូវបាន​រដ្ឋាភិបាលអ៊ុយរុយហ្គាយ បញ្ចេញ​កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២១។ ការសិក្សានេះ លើមនុស្ស ៧៩៥ ៦៨៤នាក់ ដែលមានអាយុពី១៨ ទៅ ៦៩នាក់ ក្រោយពួកគេចាក់ Sinovac ដូសទី២ យ៉ាងហោចបាន១៤ថ្ងៃ ដោយប្រៀបធៀបជាមួយនឹងអ្នកដែលមិនបានចាក់។

អ៊ុយរុយហ្គាយ ក៏បានសិក្សារកឃើញពីប្រសិទ្ធភាព​របស់វ៉ាក់សាំង Pfizer ផងដែរ ទៅលើមនុស្សចំនួន ១៦២ ០៤៧នាក់ ដែលមានអាយុលើសពី៨០ឆ្នាំ។ វ៉ាក់សាំងនេះ ជួយកាត់បន្ថយការឆ្លងត្រឹម ៧៨% និងកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យ និងស្លាប់ ៩៤%។

មកដល់ពេលនេះ អ៊ុយរុយហ្គាយ បាន​ចាក់វ៉ាក់សាំង​ឱ្យប្រជាជនប្រមាណ ៥២% ហើយ ក្នុងនោះ ២៩% ចាក់បានគ្រប់២ដូស។ វ៉ាក់សាំងដែលបានចាក់រួមមាន Sinovac, Pfizer និង AstraZeneca៕

ប្រភព៖ Reuters

អត្ថបទថ្មី
;