ចិន បញ្ជូនមនុស្សទៅអវកាស! តែឥណ្ឌា នឹងបញ្ជូនមនុស្សឱ្យចុះទឹកសមុទ្រដ៏ជ្រៅបំផុត
- 2021-06-17 07:24:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បញ្ជូនមនុស្សទៅអវកាស! តែឥណ្ឌា នឹងបញ្ជូនមនុស្សឱ្យចុះទឹកសមុទ្រដ៏ជ្រៅបំផុត
ចន្លោះមិនឃើញ
គណៈរដ្ឋមន្រ្តីសហភាពនៃប្រទេសឥណ្ឌា បានយល់ព្រមលើសំណើរបស់ក្រសួងវិទ្យាសាស្រ្តផែនដី អំពីបេសកកម្មជម្រៅមហាសមុទ្រ ដែលនឹងអនុញ្ញាតឱ្យបញ្ជូនមនុស្ស ចុះទឹកមហាសមុទ្រជម្រៅ ៦ពាន់ម៉ែត្រ ដើម្បីរុករកធនធានដ៏មានតម្លៃផ្សេងៗ។
១. ការអភិវឌ្ឍបច្ចេកវិទ្យា សម្រាប់ការរុករកក្នុងជម្រៅសមុទ្រ និងយានមុជទឹកដែលមានមនុស្សបើក។
២. ការអភិវឌ្ឍសេវាប្រឹក្សាបម្រែបម្រួលអាកាសធាតុមហាសមុទ្រ។
៣. នវានុវត្តន៍បច្ចេកវិទ្យាសម្រាប់ការរុករក និងការអភិរក្សជីវចម្រុះក្នុងជម្រៅមហាសមុទ្រ។
៤. ការស្ទាបស្ទង់ និងរុករកក្នុងជម្រៅមហាសមុទ្រ
៥. ថាមពល និងទឹកស្អាត ពីមហាសមុទ្រ
៦. ស្ថានីយម៉ារីនសម្រាប់ជីវសាស្រ្តមហាសមុទ្រ។
រដ្ឋាភិបាលឥណ្ឌា បញ្ជាក់ថា ខ្លួននឹងអភិវឌ្ឍបច្ចេកវិទ្យាជាមួយស្ថាប័ននាំមុខ និងឧស្សាហកម្មឯកជន។ យានមុជទឹក សម្រាប់ការរុករកជម្រៅមហាសមុទ្រ នឹងសង់នៅក្នុងប្រទេសឥណ្ឌា ដែលបង្កើតឱកាសការងារយ៉ាងច្រើន៕