ចិន អន់ចិត្ត​ដែល​ប្រទេស​មួយនេះ​ ទម្លាយ​តម្លៃវ៉ាក់សាំង​ Sinopharm

  • 2021-06-21 02:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន​បានបង្ហាញ​ភាព​មិនពេញចិត្ត​ចំពោះ​ប្រទេសនេប៉ាល់ បន្ទាប់ពី​ប្រព័ន្ធផ្សព្វផ្សាយ​បាន​បញ្ចេញ​តម្លៃ​ វ៉ាក់សាំង Sinopharm ក្នុង១ដូស​ប្រហែល ១០ដុល្លារ។ អត្ថបទនេះ​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Kathmandu Post។

សារព័ត៌មាននេះចុះផ្សាយថា នេប៉ាល់ បាន​បញ្ជាទិញ​វ៉ាក់សាំង Sinopharm ប្រមាណ ៤លានដូស ក្រោម​កិច្ចព្រមព្រៀង​ដែលមិនបង្ហាញតម្លៃ ដែល​ស្នើឡើង​ដោយក្រុមហ៊ុនចិន​នេះផ្ទាល់។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​នេប៉ាល់ ថ្លែងថា វិធី​ដែល​សារព័ត៌មាន​នេះ បាន​ដកស្រង់​តម្លៃវ៉ាក់សាំង និងបញ្ហា​ដឹកជញ្ជូន​ដទៃទៀត គឺជារឿង​ដ៏គួរឱ្យ​ព្រួយបារម្ភ ព្រោះ​វាជាបញ្ហារសើប។

កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ ក្រសួង​សុខាភិបាល​នេប៉ាល់ បាន​ចេញ​សេចក្តីថ្លែងការណ៍​ច្រានចោលនូវការផ្សាយពាក់ព័ន្ធនឹង​ការទិញ​វ៉ាក់សាំងចិន។ ក្រសួង​បញ្ជាក់​ថា ខ្លួនមិនទាន់​បាន​ចុះកិច្ចព្រមព្រៀង​ណាមួយនៅឡើយ ហើយ​បន្ទោស​នូវការ​ផ្សាយមិនពិត​ពាក់ព័ន្ធនឹងនីតិវិធី​ទិញវ៉ាក់សាំងពីចិន៕

ប្រភព៖ Hindustantimes

អត្ថបទថ្មី
;