តារាស្រីរុស្សីធ្វើសក់កម្ពស់ជិត ១ម៉ែត្រ លើកម្រាលព្រំក្រហម Cannes
- 2021-07-12 01:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីរុស្សីធ្វើសក់កម្ពស់ជិត ១ម៉ែត្រ លើកម្រាលព្រំក្រហម Cannes
ចន្លោះមិនឃើញ
ម៉ូដសក់របស់តារាសម្ដែងស្រីល្បីឈ្មោះរុស្សី Elena Lenina បានធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ជាងគេក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes។
កាលពីថ្ងៃទី ១១ ខែកក្កដាកន្លងទៅនេះ បណ្ដាញព័ត៌មាន The Dailymail បានរាយការណ៍ថា តារាសម្ដែងស្រីល្បីឈ្មោះរុស្សី Elena Lenina បានវ៉ាដាច់អស់សិល្បករនានានៅពេលនាងដើរលើកម្រាលព្រំក្រហមរបស់មហោស្រពភាពយន្ត Cannes ដែលត្រូវបានប្រព្រឹត្តឡើងនៅប្រទេសបារាំង។
តាមនោះដែរ វត្តមាននៅក្នុងកម្មវិធីខាងលើ ស្រីស្អាតវ័យ ៤១ឆ្នាំ ស្លៀករ៉ូបពណ៌មាស រំលេចដោយម៉ូដច្រវ៉ាក់ ហើយអ្វីដែលធ្វើឲ្យនាងលេចធ្លោជាងតារាដទៃនោះគឺ ម៉ូដសក់របស់នាងមានកម្ពស់ដល់ទៅជិត១ម៉ែត្រឯណោះ។ នេះមិនមែនជាលើកទី១ឡើយ ដែលតារាស្រីកើតឆ្នាំ ១៩៧៩ លេងខ្លួនប្លែកបែបនេះ ដោយកាលពីថ្ងៃបើកឆាកទី១នៃកម្មវិធីខាងលើ នាងក៏បានលេងម៉ូដក្រងធំ ឈ្នះអស់តារាដទៃម្ដងរួចមកហើយ។ បណ្ដាញព័ត៌មានជាច្រើនបានឲ្យដឹងថា សម្រាប់ Cannes ឆ្នាំនេះ គឺអាច Elena ល្បីជាងគេហើយសម្រាប់ការតែងខ្លួន៕