ផ្លូវទៅសៀមរាប និង​កំពង់ចាម នឹងត្រូវពង្រីកដល់ ៤គន្លង

  • 2021-07-21 07:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល​គ្រោងពង្រីកផ្លូវពីស្គន់ ទៅសៀមរាប និងពីស្គន់ ទៅទីរួមខេត្តកំពង់ចាម ពី២គន្លង ទៅ ៤គន្លង។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្នុងពិធី​បើកឱ្យដំណើរការ​ជាផ្លូវការ​មណ្ឌល​ផ្តល់សេវា​សាធារណៈ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកទេសរដ្ឋមន្រ្តីបាន​ថ្លែងយ៉ាងដូច្នេះថា៖

«ផ្លូវលេខ៦ ពីភ្នំពេញ-ស្គន់ យើងបានពង្រីកពី ២គន្លងទៅ ៤គន្លង​ហើយ ពីស្គន់មកសៀមរាប យើងបានពង្រីកវា ១២ម៉ែត្រហើយ នេះជំហានទី១។ ជំហានទី២ កំពុងសិក្សា ពីលទ្ធភាព​ពង្រីក​ផ្លូវពីស្គន់​មកកំពង់ធំ ពី២គន្លងទៅ ៤គន្លង។ ពីកំពង់ធំ មកសៀមរាប ពី២គន្លងទៅ ៤គន្លង»។

លោក​ ស៊ុន ចាន់ថុល បន្ថែមថា «ផ្លូវលេខ៧របស់យើង ពីស្គន់ ទៅទីរួមខេត្តកំពង់ចាម បាន​ធ្វើការសិក្សា​សព្វគ្រប់ កំពុងឈានទៅរកការ​ចរចាចុះកិច្ចព្រមព្រៀង ដើម្បី​ពង្រីកពី ២គន្លងទៅ ៤គន្លង។ គម្រោងនេះ បានទទួលការឯកភាព​ពីសម្តេចតេជោ ហ៊ុន សែន មានការឯកភាពពីមិត្តចិន ដែលនឹងផ្តល់ជាប្រាក់កម្ចីការប្រាក់ទាប»៕

អត្ថបទថ្មី
;