YouTube បើកមុខងារថ្មីរកលុយបានពី ១០០ដល់១ម៉ឺនដុល្លារក្នុង១ខែឲ្យអ្នកផលិតវីដេអូប្រជែងនឹង TikTok
- 2021-08-05 08:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YouTube បើកមុខងារថ្មីរកលុយបានពី ១០០ដល់១ម៉ឺនដុល្លារក្នុង១ខែឲ្យអ្នកផលិតវីដេអូប្រជែងនឹង TikTok
ចន្លោះមិនឃើញ
ខណៈវីដេអូខ្លីៗលើ TikTok និង Instagram បានទាញយកប្រជាប្រិយភាពពីអ្នកប្រើយ៉ាងខ្លាំង YouTube មិនស្ងៀមទេ ដោយបានដុតដៃដុតជើង បញ្ចេញមុខងារ Shorts បណ្ដុំដោយវីដេអូខ្លីៗ និងថែមបានទម្លាក់លុយ ១០០លានដុល្លារ ត្រៀមឱ្យអ្នកបង្កើតវីដេអូខ្លីៗបានបង្ហោះចូលមុខងារថ្មីរបស់ខ្លួន។
គម្រោង YouTube Shorts Fund អាចឱ្យអ្នកផលិតវីដេអូខ្លីៗរកចំណូលបាន ប្រមាណជា ១០០ - ១០០០០ ដុល្លារ ក្នុងមួយខែ។ ចំណូលនេះទៀតសោតត្រូវបានគណនាផ្អែកទៅតាម ចំនួនអ្នកចូលទស្សនា (View) និងទីតាំងរបស់អ្នកទស្សនា (ទីតាំងរបស់អ្នកទស្សនាអាចទទួលបានតម្លៃខុសៗគ្នា)។
ចំពោះលក្ខខណ្ណចាំបាច់ក្នុងចំណោមលក្ខខណ្ណជាច្រើន YouTube កំណត់ឱ្យវីដេអូខ្លីៗទាំងនោះ ត្រូវតែជាប្រភេទវីដេអូដើម (original short), វីដេអូមិនទាន់បានបង្ហោះចូលបណ្ដាញសង្គមដទៃដូចជា TikTok ឬ Instagram និងត្រូវគោរពទៅតាមគោលការណ៍កម្មសិទ្ធិបញ្ញា ក៏ដូចជាបទបំរាមផ្សេងៗនៃសហគមន៍។
យ៉ាងណា អ្នកផលិតវីដេអូដែលអាចរកចំណូលបានពីគម្រោងខាងលើ YouTube កំណត់ឱ្យចំពោះតែអ្នកដែលនៅក្នុងប្រទេស សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស ប្រេស៊ីល ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ិកស៊ិក នីហ្សេរីយ៉ា រុស្ស៊ី និងអាហ្វ្រិកខាងត្បូង តែប៉ុណ្ណោះ៕