គំនូរលើជញ្ជាំង ជាសារបង្ហាញអំពីសម្រស់ និងវប្បធម៌របស់​កម្ពុជា

  • 2021-09-07 02:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការតាំងពិព័រណ៍​សិល្បៈ និង ការបង្ហាញ​សិល្បៈ​គំនូរ​លើជញ្ជាំង នៅរាជធានី​ភ្នំពេញ គឺដើម្បីបំផុសគំនិតយុវជនកម្ពុជា ឱ្យបញ្ចេញមតិតាមរយៈសិល្បៈ និង ផ្សព្វផ្សាយវប្បធម៌ដ៏ល្អផូរផង់របស់ប្រទេសខ្លួន។

លោក យី កក្កដា ដែលជាវិចិត្រករវ័យក្មេងកម្ពុជា មានមោទនភាព ដែលផ្ទាំងគំនូរសិល្បៈរបស់លោក ត្រូវបានគូសនៅលើជញ្ជាំង នៅ Factory Phnom Penh ។ លោក កក្កដា យី បានបង្ហាញអំពីអ្វីដែលជាខ្លួនលោក តាមរយៈសិល្បៈគំនូសនេះ មិនតែប៉ុណ្ណោះ គំនូសរបស់លោកក៏បានបង្ហាញអំពីសម្រស់កម្ពុជា ព្រមទាំងធនធានធម្មជាតិ របស់ប្រទេសកម្ពុជាផងដែរ។

តាមរយៈគំនូរលើជញ្ជាំងដ៏អស្ចារ្យ វិចិត្រករវ័យក្មេងរូបនេះ ក៏បានបង្ហាញពីសម័យកាលខុសៗគ្នាដោយមានតាំងពីសម័យបុរាណរហូតមកដល់សម័យបច្ចុប្បន្ន។

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ និងវីដេអូ​ផ្តល់សិទ្ធិដោយ A24

អត្ថបទថ្មី
;