កម្ពុជាសម្តែងការខកចិត្តចំពោះEU រឿង...
- 2017-05-05 04:03:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាសម្តែងការខកចិត្តចំពោះEU រឿង...
ចន្លោះមិនឃើញ
ប្រិតកម្មនេះ ធ្វើឡើងកាលពីម្សិលមិញ តាមរយៈសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកម្ពុជា និង បន្ទាប់ពីសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានអំពាវនាវឲ្យមាន ការដោះលែងមន្រ្តីការពារសិទ្ធិមនុស្សអាដហុក ៤ រូប និង អគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំ។
សេចក្តីថ្លែងការណ៍របស់ សហភាពអឺរ៉ុប ដែលចេញផ្សាយកាលពីម្សិលមិញដែរនោះ បានចាត់ទុកការបន្តឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សទាំងនោះថា ជាការធ្វើឡើងតាមអំពើចិត្ត។សហភាពអឺរ៉ុប បានទាមទារឱ្យដោះលែងអ្នកទាំង ៥ផងដែរ។
អ្នកទាំង ៥ នេះ រួមមានលោកស្រី លឹម មុនី លោក ណៃ វ៉ងដា លោក នី សុខា លោក យី សុខសាន្ត និង នី ចរិយា អគ្គលេខាធិការរងគ.ជ.ប និង ជាអតីត មន្រ្តី អង្គការ អាដ ហុក។ អ្នកទាំង ៥ ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល ១ ឆ្នាំហើយ គិតចាប់តាំងពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ក្នុងសំណុំរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា និងកញ្ញា ស្រី មុំ៕