អភិបាល​រាជធានី អំពាវនាវ​ឲ្យ​ម្ចាស់​សហគ្រាស រើ​ទៅក្រៅ​ក្រុង

  • 2017-05-05 06:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ម្ចាស់​សិប្បកម្ម រោងចក្រ សហគ្រាស និងឃ្លាំង​ស្ដុក​ទំនិញ ក្នុង​រាជធានី​ភ្នំពេញ រើទីតាំង​ទៅខាង​ក្រៅ​ទីក្រុង ដើម្បី​ដោះស្រាយ​ការកក​ស្ទះ​ចរាចរណ៍​នៅក្នុង​ទីក្រុង។

ក្នុងពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរជើង​នៅផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​ផ្សារ និង​វិទ្យាល័យ​ជម្ពូវ័ន ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នាព្រឹក​ថ្ងៃទី៥ ខែឧសភា​នេះ លោកប៉ា សុជាតិវង្ស បាន​ថ្លែងថា “ឥឡូវ​ផ្លូវក្រៅ​ក្រុង​របស់​យើង​កាន់តែ​ល្អ​ប្រសើរ ផ្លូវ​ក្រវាត់​ក្រុង​របស់​យើង​ទី១ ទី២ និងទី៣ ឥឡូវ​នេះសូម​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង សូម​មេត្តា​ផ្លាស់ប្តូរ​ទីតាំង​ពីក្នុង​មកក្រៅ (ក្រៅក្រុង)។ ពីមុន​យើង​អត់​មានផ្លូវ អីចឹង​បង្ខំ​គាត់​ឲ្យមកក្រៅ​ក៏មិនបាន ព្រោះ​អត់​មាន​ផ្លូវ។ ឥឡូវ​មាន​ហើយ។ អីចឹង សុំឲ្យ​ចេញ​ពីក្នុង​មកខាង​ក្រៅ ដើម្បី​កុំឲ្យ​ពិបាក​ឡាន​ធំចូល...”។

លោក​អភិបាល​រាជធានី ក៏បាន​លើក​ឡើងដែរ​ថា ពេលនេះ​នៅ​ភ្នំពេញ បាន​បើក​ដំណើរការ​ពង្រីក​កំណាត់​ផ្លូវ​ជាតិ​លេខ៤ ធំជាង​មុន ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ ហើយ​មាន​ផ្លូវ​កប់ស្រូវ និងផ្លូវ​ហាណូយ ក៏បាន​សាងសង​ពង្រីក​រួចរាល់ រហូត​ដល់​ផ្លូវជាតិ​លេខ៥ ស្ពាន​ព្រែកព្នៅ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;