កម្ពុជា រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ "វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដី​ពី​អាស៊ាន”

  • 2017-05-05 06:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ការ​អញ្ជើញ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក ថងលូន ស៊ីស៊ីលីត នាយក​រដ្ឋមន្ត្រី​ឡាវ លោក រ៉ូឌ្រីហ្គោ រ៉ូ ឌុយតឺតេ ប្រធានាធិបតី​ហ្វីលីពីន និង​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម រួម​ទាំង​តំណាង​ប្រមុខរដ្ឋ រដ្ឋាភិបាល និង​រដ្ឋមន្ត្រី​ជាច្រើន​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នឹង​អញ្ជើញ​មក​ចូលរួម វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១២ ឧសភា ២០១៧ នៅ​រាជធានី​ភ្នំពេញ។

សម្ដេច ហ៊ុន សែន ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក
ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា វេទិកា​ដែល​នឹង​រៀបចំ​ឡើង​ដោយ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​មូលបទ “យុវជន បច្ចេកវិទ្យា និង​កំណើន៖ ការ​ធានា​ពី​គុណភាព​ប្រយោជន៍​ផ្នែក​ប្រជាសាស្ត្រ និង​ឌីជីថល​របស់​អាស៊ាន” ដែល​នឹង​មាន​ការ​អញ្ជើញ​ចូលរួម​ផង​ដែរ ពី​អ្នក​ធ្វើការ​សម្រេច​ថ្នាក់​ខ្ពស់​ពី​ផ្នែក​ឧស្សាហកម្ម ហើយ​នឹង​ឥស្សរជន​សំខាន់ៗ លើ​វិស័យ​កម្លាំង​ការងារ​វ័យ​ក្មេង និង​ប្រកប​ដោយ​ថាមពល ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់ ក្នុង​ការ​ស្ថាបនា​អនាគត​ដ៏​ត្រចះ​ត្រចង់​របស់​តំបន់។ វេទិកា​នេះ ក៏​នឹង​ផ្តល់​កាលានុវត្តនភាព​សម្រាប់​ការ​លើក​ស្ទួយ​កិត្តិនាម​អន្តរជាតិ និង​មោទនភាព​ជាតិ​របស់​កម្ពុជា។ លើស​ពី​នេះ​ទៀត វេទិកា​នេះ នឹង​រួម​ចំណែក​ដល់​ការ​លើក​តម្កើង​កាលានុវត្ត​វិស័យ​វិនិយោគ និង​ទេសចរណ៍​របស់​កម្ពុជា ដែល​ភាគ​ច្រើន​នៃ​សក្ដានុពល​ដ៏​ធំ​នេះ មិន​ទាន់​ត្រូវ​នាំ​យក​មក​ប្រើប្រាស់​នៅ​ឡើយ។
យុវជនកម្ពុជា

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តី​ពី​អាស៊ាន​ឆ្នាំ​២០១៧ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ផ្ដល់​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា ដើម្បី​លើក​កម្ពស់​ថែម​ទៀត​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព សន្តិភាព និង​វិបុលភាព ដែល​រួម​ចំណែក​ដល់​ការ​កសាង​សហគមន៍​អាស៊ាន​ដ៏​រឹងមាំ​មួយ៕

ទង់ជាតិប្រទេសអាស៊ាន

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;