នេប៉ាល់ ចង់​កំណត់​អាយុ​អតិបរមា​អ្នក​ឡើង​ភ្នំ​អេវើរ៉េស

  • 2017-05-08 10:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​នេប៉ាល់ បច្ចុប្បន្ន​កំពុង​ពិចារណា​លើ​គម្រោង​កំណត់​អាយុ​អតិបរមា​សម្រាប់​អ្នក​ឡើង​ភ្នំ​អេវើរ៉េស បន្ទាប់​ពី​មាន​លោក​តា​ម្នាក់​ឈ្មោះ Min Bahadur Sherchan វ័យ​៨៥​ឆ្នាំ បាន​ស្លាប់ ខណៈ​ព្យាយាម​ឡើង​ភ្នំ​ដ៏​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​មួយ​នេះ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AP។

រូប​របស់​លោក​តា Min Bahadur Sherchan
លោក Ang Tshering ប្រធាន​សមាគម​អ្នក​ឡើង​ភ្នំ​អេវើរ៉េស បាន​លើក​ឡើង​ថា វា​ជា​ភាព​ចាំបាច់​មួយ ចំពោះ​ការ​កំណត់​អាយុ​យ៉ាង​ដូច្នេះ ព្រោះ​ថា ប្រសិន​បើ​ជា​រឿង​នេះ​អាច​ប្រព្រឹត្ត​ទៅ​រួច នោះ​អត្រា​នៃ​ការ​បាត់បង់​ជីវិត​ក៏​អាច​នឹង​ធ្លាក់​ចុះ​តាម​ហ្នឹង​ដែរ។ សមាគម​របស់​លោក Ang Tshering គ្រោង​នឹង​ស្នើ​សុំ​រដ្ឋាភិបាល​ឲ្យ​កំណត់​អាយុ​យ៉ាង​ច្រើន​បំផុត​ត្រឹម​អាយុ ៧៦​ឆ្នាំ សម្រាប់​អ្នក​ចង់​ឡើង​ភ្នំ​កម្ពស់ ៨ ៨៤៤​ម៉ែត្រ​នេះ។

បច្ចុប្បន្ន នេប៉ាល់​មាន​តែ​​ច្បាប់​​កំណត់​អាយុ​អប្បបរមា​ប៉ុណ្ណោះ (ត្រឹម​អាយុ​១៦ឆ្នាំ​) សម្រាប់​អ្នក​ចង់​ឡើង​ភ្នំ​អេវើរ៉េស ប៉ុន្តែ​មិន​មាន​ការ​កំណត់​អាយុ​អតិបរមា​នៅ​ឡើយ​ទេ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;