មិន​ដល់​១ថ្ងៃ​ផង ចម្រៀង​២បទ​ថ្មី​របស់ PSY មាន​អ្នក​ទស្សនា​ជិត​១០​លាន​ដង!

  • 2017-05-11 04:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ម្សិលមិញ តារា​ចម្រៀង​កូរ៉េ​ដ៏​ល្បី PSY បាន​បញ្ចេញ MV ថ្មី​ចំនួន​២បទ មាន​ចំណង​ជើង​ថា "I LUV IT" និង "New Face" ដែល​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម​ទី​៨​របស់​ខ្លួន “4x2 = 8”។

គិត​ត្រឹម​ពេល​នេះ វា​មាន​រយៈពេល​១៩​ម៉ោង​ហើយ ដែល​២បទ​ថ្មី​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ YouTube ហើយ​បច្ចុប្បន្ន​ចំនួន​អ្នក​ទស្សនា​កើន​ជិត​១០​លាន​ដង​ឯណោះ។ "New Face" ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ចម្រៀង Na-Eun សមាជិក A Pink មាន​ចំនួន​ទស្សនា​ជាង ៤,៦​លាន​ដង ខណៈ​បទ "I LUV IT" ដែល PSY ចាប់​ដៃ​គូ​ជាមួយ Lee Byung Hun មាន​អ្នក​មើល​ជាង ៥​លាន​ដង​៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;