SpaceX នឹងបញ្ជូនយានអវកាសចំនួន២ទៅភពអង្គារ ៣ឆ្នាំខាងមុខទៀត
- 2017-05-11 07:22:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SpaceX នឹងបញ្ជូនយានអវកាសចំនួន២ទៅភពអង្គារ ៣ឆ្នាំខាងមុខទៀត
ចន្លោះមិនឃើញ
អង្គការ NASA បានលើកឡើងថា ក្រុមហ៊ុន SpaceX អាចនឹងបញ្ជូនយានអវកាសប្រភេទ Red Dragon ចំនួន២គ្រឿង ដើម្បីហោះចូលភពអង្គារ នាឆ្នាំ២០២០ខាងមុខ។ ការដែលបញ្ជូនយានអវកាសទៅម្ដង២គ្រឿងនេះ ក៏ព្រោះតែ SpaceX ចង់បង្ការទុកជាមុនក្នុងលក្ខខណ្ឌយានអវកាសមួយក្នុងចំណោមនោះអាចនឹងទទួលបរាជ័យក្នុងការចុះចត។ លោក Jim Green នាយកផ្នែកវិទ្យាសាស្ត្ររបស់ NASA បានឲ្យដឹងថា ការបង្ហោះ Red Dragon នឹងធ្វើឡើងនៅដើមឆ្នាំ និងចុងឆ្នាំ២០២០។
ទោះជាយ៉ាងនេះក្ដី មិនទាន់មានការបញ្ជាក់ជាក់លាក់ពីក្រុមហ៊ុនរុករកអវកាស SpaceX នៅឡើយទេ ប៉ុន្តែអ្នកនាំពាក្យរបស់ SpaceX លោក John Taylor បានអះអាងថា រឿងដែល NASA បានបញ្ជាក់នេះ អាចនឹងកើតមាន ព្រោះអី SpaceX កំពុងតែពិចារណាយ៉ាងយកចិត្តទុកដាក់លើរឿងនេះ៕