វេទិកា​សេដ្ឋកិច្ច​ពិភពលោក៖ សម្តេច ហ៊ុន សែន លើកឡើង​ពី​ផលវិបាក​នៃ​បដិវត្តន៍​ឧស្សាហកម្ម

  • 2017-05-11 07:52:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ថា បដិវត្តន៍​ឧស្សហម្ម ពិតជា​នាំមកនូវ​ផល​ប្រយោជន៍​ខ្លាំង តែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ក៏បង្ក​ឱ្យមាន​ហានិភ័យ​ផងដែរ ដូចជា​ការប្រើ​មនុស្សយន្ត​ធ្វើការ​ជាដើម គឺបាន​ប៉ះពាល់​ដល់​ចំនួន​ការងារ​សម្រាប់​ប្រជាជន។ មេដឹកនាំ​កម្ពុជា បានមាន​ប្រសាសន៍​ដូច្នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តីពី​អាស៊ាន​ឆ្នាំ ២០១៧» នៅព្រឹក​ថ្ងៃទី១១​ឧសភា។

ប្រមុខ​រាជរដ្ឋាភិបាល បាន​បន្ត​ថា កម្ពុជា​បាន​ដាក់ចេញ​នូវ​គោល​នយោបាយ​ឧស្សាហកម្ម ២០១៥ -២០២៥ រួមនិង​ការដាក់​ចេញនូវ​យុទ្ធសាស្ត្រ មិន​បែងចែក​ដាច់ពីគ្នា​រវាង​ប្រាក់​ចំណូល និង​ទ្រព្យសម្បត្តិ​រវាង​ប្រទេស​មួយ​ជាមួយ​ប្រទេស​មួយទៀត​បានទេ។ កម្ពុជា​សង្ឃឹម​ថា ការ​កាត់បន្ថយ​គម្លាត​ខួរក្បាល ដែលនឹង​ធ្វើឱ្យ​មានការ​កាត់បន្ថយ​គម្លាត​ក្នុងការ​ធ្វើ​សមាហរណកម្ម​ពិភពលោក​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;