អាស៊ាន ត្រូវការ​ថវិកា ៧០ពាន់ពាន់​លាន​ដុល្លារ ដើម្បី​លើក​កម្ពស់​ហេដ្ឋារចនា​សម្ព័ន្ធ

  • 2017-05-12 04:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកដឹកនាំ​គម្រោង​ទុន​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​ប៉ាស៊ីហ្វិក លោក Mark Rathbone បាន​លើកឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សុខាភ្នំពេញ​ថា អាស៊ាន​ត្រូវការ ៧០ពាន់ពាន់​លានដុល្លារ ដើម្បី​អភិវឌ្ឍន៍ និង​លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព។ នេះ​បើយោង​តាមការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ AKP កាលពី​ម្សិលមិញ៕

លោក​បញ្ជាក់​ថា ថវិកា​នេះ គឺ​ត្រូវការ​ចាប់ពី​ពេលនេះ រហូតដល់​ឆ្នាំ​២០២៥។ ចំណែក​ថវិកា​ប្រមាណ ១,៦ពាន់ពាន់​លាន​ដុល្លារទៀត ក៏​អាស៊ាន​ត្រូវការ​ក្នុងរយៈពេល​១០ឆ្នាំ​ទៅមុខ​ផងដែរ សម្រាប់​តម្រូវការ​ជាទូទៅ។

លោក Mark Rathbone បន្ត​ថា កម្ពុជា គឺជា​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាងលឿន​ក្នុង​តំបន់។ លោកបាន​ជំរុញ​ឱ្យ​កម្ពុជា អភិវឌ្ឍ​ផ្លូវថ្នល់ ប្រព័ន្ធ​ធារាសាស្រ្ត និង​សម្រួល​ការដឹក​ជញ្ជូន ដើម្បី​ត្រៀម​ទទួលការ​វិនិយោគ​បន្ថែម​ពី​បរទេស។

សូម​បញ្ជាក់​ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន ឆ្នាំ​២០១៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃទី១០ ដល់ ១២​ឧសភា មានអ្នក​ចូលរួម​ជិត ១ពាន់​នាក់ ក្នុងនោះ​ក៏មាន​មេដឹកនាំ​អាស៊ាន​៣ប្រទេស (ហ្វីលីពីន វៀតណាម ឡាវ) និង​ថ្នាក់​ដឹកនាំ ថ្នាក់​រដ្ឋមន្រ្តី​មកពី​អាស៊ាន និង​ពិភពលោក​ចំនួន ១៨​ផ្សេង​ទៀត ព្រមទាំង​វិស័យ​ឯកជន ដើម្បី​ចូលរួម​ជជែក​ពិភាក្សា​ប្រធានបទ «យុវជន បច្ចេកវិទ្យា និង​កំណើន»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;