Chromebook Pro របស់ Samsung ត្រៀម​បញ្ចេញ​នៅ​សប្ដាហ៍​ក្រោយ

  • 2017-05-19 01:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ដើម​ឆ្នាំ​២០១៧​ក្នុង​ព្រឹត្តិការណ៍ CES ក្រុមហ៊ុន Samsung បាន​ដាក់​បង្ហាញ​ប្រភេទ​កុំព្យូទ័រ​យួរ​ដៃ Chromebook ចំនួន​២​ម៉ូដែល គឺ Chromebook Plus និង Chromebook Pro។ Chromebook Plus បាន​ដាក់​លក់​ផ្លូវការ​នៅ​ខែ​កុម្ភៈ នៅ​ឡើយ​តែ Chromebook Pro ប៉ុណ្ណោះ​មិន​ទាន់​ចេញ​លក់។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ព័ត៌មាន​ផ្លូវការ​មួយ​បាន​បង្ហាញ​ថា Chromebook Pro នឹង​ត្រូវ​បញ្ចេញ​​លក់​ហើយ​នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៧។

Chromebook Pro មាន​អេក្រង់ Touchscreen ទំហំ ១២,៣​អ៊ីញ ជា​ប្រភេទ LED ដែល​មាន​កម្រិត Resolution 2400 x 1600p។ RAM របស់​វា​មាន​ទំហំ 4GB, អង្គ​ផ្ទុក​ទិន្នន័យ 32GB និង​ថាមពល​ថ្ម 39Wh អាច​កាន់​ថ្ម​បាន ៨​ម៉ោង។ ក្នុង​ម៉ាស៊ីន​របស់ Chromebook Pro ដំណើរ​ការ​ដោយ CPU ប្រភេទ Intel Core M3 និង​ប្រព័ន្ធ​ប្រតិបត្តិការ Chrome OS ដែល​អាច​ប្រើប្រាស់​កម្មវិធី Android បាន៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;