ជឿ​ទេ គំនូរ​មួយ​ផ្ទាំង​នេះ​​អាច​លក់​បាន​ជាង ១០០​លាន​ដុល្លារ?

  • 2017-05-19 02:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូប​គំនូរ​មួយ​ផ្ទាំង​របស់​អតីត​វិចិត្រករ​លោក Jean-Michel Basquiat ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​យប់​មិញ ហើយ​អាច​លក់​ចេញ​បាន​ក្នុង​តម្លៃ​រហូត​ដល់ ១១០,៥​លាន​ដុល្លារ​ឯណោះ។ តម្លៃ​នេះ បើ​ប្រៀប​ធៀប​នឹង​តម្លៃ​គំនូរ​របស់ Basquiat កាល​ពី​ឆ្នាំ​មុន គឺ​ថ្លៃ​ជាង​មុន​ទ្វេ​ដង ហើយ​វា​ត្រូវ​គេ​ចាត់​ទុក​ជា ស្នាដៃ​គំនូរ​ដែល​ថ្លៃ​ជាង​គេ​របស់​អតីត​វិចិត្រករ​រូប​នេះ។

ការ​ដាក់​ដេញ​ថ្លៃ​នេះ ធ្វើ​ឡើង​នៅ​ឯ​ក្រុមហ៊ុន Sotheby ទីក្រុង New York ហើយ​អ្នក​ដែល​ទិញ​យក​គំនូរ​បង្ហាញ​ពី​ទម្រង់​ក្បាល​ខ្មោច​នេះ​មិន​បាន​បញ្ចេញ​ឈ្មោះ​ទេ។ គួរ​បញ្ជាក់​ថា លោក Jean-Michel Basquiat បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​១៩៨៨ ក្នុង​វ័យ​២៧​ឆ្នាំ ដោយសារ​តែ​ការ​ប្រើប្រាស់​ថ្នាំញៀន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;