Cambodian Tiger នាំយក​កីឡាករ​អេស្ប៉ាញ​មក​ជួយ​នៅ​ជើង​ទី​២​លីគ​កំពូល

  • 2017-05-23 01:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Cambodian Tiger បាន​ប្រកាស​ពី​ការ​ចូលរួម​នៃ​សមាជិក​ថ្មី​គឺ​អ្នកចាំទី Serret Beltri Sergio ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​អេស្ប៉ាញ ដើម្បី​ត្រៀម​សម្រាប់​ជើង​ទី២ លីគ​បាល់ទាត់​កំពូល​កម្ពុជា។

Sergio ធ្លាប់​ជា​អតីត​កីឡាករ​របស់​ក្លឹប Gimnastic de Tarragona អាយុ​ក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំ (ប្រទេស​អេស្ប៉ាញ) លីគ​លំដាប់​ទី១, ក្រុម La Pobla de Mafumet លីគ​លំដាប់​ទី៣ (ក្រុម​បម្រុង Gimnastic de Tarragona) Adelaide United (ប្រទេស​អូស្ត្រាលី) និង Seinajoki (ប្រទេស​ហ្វាំងឡង់)។

តាម​រយៈ​ការ​ចួលរួម​របស់ Sergio មាន​ន័យ​ថា Cambodian Tiger មាន​អ្នកចាំទី​ចំនួន ៣ នាក់​ហើយ។ គិត​ត្រឹម​សប្ដាហ៍​ទី១១ Cambodia Tiger ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ​៦ មាន ១៧ ពិន្ទុ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;