Ariana Grande បង្ហាញអារម្មណ៍លើកដំបូង ក្រោយការបំផ្ទុះគ្រាប់បែកនៅ Manchester
- 2017-05-24 06:27:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ariana Grande បង្ហាញអារម្មណ៍លើកដំបូង ក្រោយការបំផ្ទុះគ្រាប់បែកនៅ Manchester
ចន្លោះមិនឃើញ
តារាចម្រៀងស្រីដ៏ល្បីឈ្មោះ Ariana Grande បានចេញមកនិយាយបកស្រាយពីអារម្មណ៍របស់ខ្លួន ក្រោយពីហេតុការណ៍បំផ្ទុះគ្រាប់បែកអំឡុងការប្រគំតន្ត្រីរបស់ខ្លួន នៅទីក្រុង Manchester ប្រទេសអង់គ្លេស កាលពីម្សិលមិញ។
មិត្តរួមសិល្បៈជាច្រើនរូប បានបង្ហោះសារជូនដល់ Grande ក៏ដូចជាចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះ។ ពួកគេមានដូចជា Little Mix, Taylor Swift, Harry Styles, Katty Perry, Nicki Minaj និង Liam Gallagher ជាដើម។
គួរបញ្ជាក់ថា ក្រៅពីសម្ដែងនៅទីក្រុងឡុងដ៍ តារាចម្រៀងវ័យ ២៣ឆ្នាំរូបនេះ គ្រោងចូលរួមការប្រគំតន្ត្រីនៅប្រទេសបែលហ្ស៊ិក ប៉ូឡូញ អាល្លឺម៉ង់ ស្វីស បារាំង ព័រទុយហ្គាល់ អេស្ប៉ាញ អ៊ីតាលី និងទ្វីបអាមេរិកខាងត្បូង។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ ថាតើព្រឹត្តិការណ៍ទាំងនោះនឹងត្រូវរៀបចំឡើងតាមការគ្រោងទុក ឬ អាចពន្យារពេលនោះទេ៕