លោក ប៉ា សុជាតិវង្ស បញ្ជាក់​ថា គ្មានការ​​បណ្តេញ​​ពលរដ្ឋ​​ដែល​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​​រទេះ​ភ្លើង​​ឡើយ

  • 2017-05-25 00:25:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស បាន​អះអាង​ថា អាជ្ញាធរ​នឹង​ពន្លឿន​ការ​ដោះស្រាយ​ផលប៉ះពាល់​ជូន​ពលរដ្ឋ​រស់នៅ​ផ្លូវរទេះ​ភ្លើង​ឱ្យបាន​ឆាប់ និង​មិន​ចាំបាច់​ឱ្យ​ពលរដ្ឋ​រើ​ចេញពី​តំបន់​នេះឡើយ។ លោក​លើកឡើង​ដូច្នេះ ក្នុងពេល​ចុះ​ត្រួតពិនិត្យ​ផល​ប៉ះពាល់​លំនៅឋាន​របស់​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង នៅខណ្ឌ​ឬស្សីកែវ កាលពី​ថ្ងៃទី២៤​ឧសភា។

លោក ប៉ា សុជាតិវង្ស បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​មន្ទីរ​ពាក់ព័ន្ធ ពន្លឿន​ការអភិវឌ្ឍ​ផ្លូវដែក​នេះ ដោយចាក់​បេតុង និង​រៀបចំ​លំនៅឋាន​ជូន​ពលរដ្ឋ​ឱ្យបាន​ឆាប់។

ការដ្ឋានស្ថាបនាផ្លូវ ក្រោយផ្លូវដែកត្រូវដកចេញ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឱ្យ​ដឹងថា គម្រោង​ផ្លូវ​បេតុង ជំនួស​ផ្លូវដែក​នេះ មាន​ទំហំ​ម្ខាង ១៥​ម៉ែត្រ ក្នុងនោះ​ត្រូវ​សាងសង់​ផ្លូវ ២២​ម៉ែត្រ និងទុក​ចិញ្ចើម​ម្ខាង ៤ម៉ែត្រ សម្រាប់​ដាក់លូ និង​ប្រព័ន្ធ​ទឹកស្អាត​ជាដើម។ ផ្លូវនេះ​មាន​ប្រវែង​ជិត ៥​គីឡូម៉ែត្រ ចាប់ពីផ្លូវ​លេខ ៧០ ទំនប់​ទួលគោក ឆ្ពោះ​ទៅផ្លូវជាតិ​លេខ ខណ្ឌ​ឬស្សីកែវ សង្កាត់​គីឡូម៉ែត្រ​លេខ៦៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;