ប្រឡាយ​ស្ទឹង​មាន​ជ័យ គ្រោង​សាងសង់​ជា​បេតុង

  • 2017-05-27 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ពី​គម្រោង​ធ្វើ​ប្រឡាយ​ស្ទឹងមានជ័យ​ជា​ប្រឡាយ​បេតុង ដោយ​ស្ថាបនា​ជាផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ​នេះ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ ៤៨៤​គ្រួសារ ដែល​រស់នៅ​តំបន់​សហគមន៍​ប្រឡាយ​ស្ទឹងមានជ័យ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៧។

ក្នុង​ឱកាស​នោះ​ដែរ លោក​បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ និង​មន្ត្រី​រដ្ឋបាល​រាជធានី​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ខាងលើ ដើម្បី​ពិនិត្យ​លទ្ធភាព​ស្នើ​សុំ​រាជរដ្ឋាភិបាល ធ្វើ​ប្រទានកម្ម​ជូន​ប្រជា​សហគមន៍ ទៅ​តាម​ការ​ស្នើ​ពី​លោក​ចៅ​សង្កាត់ និង​លោក​អភិបាល​ខណ្ឌ​មាន​ជ័យ ខណៈ​ដែល​សហគមន៍​មួយ​ចំនួន​កំពុង​រំលោភ​យក​ដី​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ ធ្វើជា​កម្មសិទ្ធិ​បែប​អនាធិបតេយ្យ។

លោក​ ប៉ា សុជាតិវង្ស បាន​បញ្ជាក់​ថា តាម​គម្រោង​ដែល​គ្រោង​នឹង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​នោះ គឺ​រដ្ឋបាល​រាជធានី គ្រោង​នឹង​ប្រគល់​ដី​ទំហំ ៥​ម៉ែត្រ​គុណ​នឹង ៨​ម៉ែត្រ ចិញ្ចើម ២​ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង ៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ ៥​ម៉ែត្រ ដី​សល់​មុខ​ផ្ទះ ១,៥​ម៉ែត្រ និង​ក្រោយ​ផ្ទះ ០,៥​ម៉ែត្រ ព្រម​ទាំង​សង់​ផ្ទះ ៤២៣​ខ្នង៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;