​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹក​ជំនន់​នៅ​ស្រី​លង្កា​កើន​ដល់ ១៥១​នាក់

  • 2017-05-29 04:18:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៥១​នាក់ បាន​បាត់បង់​ជីវិត និង ១១១​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន ដោយសារ​តែ​ជំនន់​ទឹក​ភ្លៀង​នៅ​ភាគ​និរតី​នៃ​ប្រទេស​ស្រី​លង្កា កាល​ពី​ពេល​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​ស្រីលង្កា។ បន្ថែម​ពី​នេះ ទឹក​ជំនន់​ខាង​លើ​ក៏​បណ្ដាល​ឲ្យ​មនុស្ស​ជិត​កន្លះ​លាន​នាក់ បាត់​បង់​ទី​ជម្រក​ផង​ដែរ

ក្រសួង​ការបរទេស​ស្រី​លង្កា បាន​បើក​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់ ដោយ​ចាត់​កម្លាំង​ប្រមាណ ២​ពាន់​នាក់​ទៅ​កាន់​តំបន់​រង​គ្រោះ។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ក៏​បាន​ស្វែង​រក​ជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​ជិត​ខាង​ផង​ដែរ៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;