ចំណាយពេលជាង១ឆ្នាំ ផលិតសម្រេចឈុត "Iron Man"
- 2017-05-29 07:33:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាយពេលជាង១ឆ្នាំ ផលិតសម្រេចឈុត "Iron Man"
ចន្លោះមិនឃើញ
បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Richard Browning បានសម្រេចក្ដីបំណងរបស់ខ្លួន ដោយផលិតបានឈុតសម្លៀកបំពាក់ ដែលអាចហោះបានដូចតួអង្គក្នុងរឿង "Iron Man"។ យ៉ាងណាមិញ វាមិនអាចចាត់ទុកថាជាជោគជ័យធំដុំអ្វីឡើយ ព្រោះបច្ចុប្បន្នឈុតនេះអាចហោះបានតែកម្ពស់ប្រមាណ ០,៦-០,៩ម៉ែត្រប៉ុណ្ណោះ។
Richard បានចំណាយពេល ១៨ខែ ដើម្បីផលិតឈុតសម្លៀកបំពាក់ដ៏ប្លែកនេះ ដោយមានជំនួយមួយភាគតូចដែរពីសំណាក់មិត្តភ័ក្ដិរបស់លោក។ សម្លៀកបំពាក់ទំនើបរបស់ Richard មានបំពាក់ម៉ាស៊ីនទូរប៊ីនប្រើហ្គាសចំនួន៦ឈុត អាចបញ្ចេញកម្លាំង ៨០០សេះ។ យោងតាមការចេញផ្សាយរបស់ Reuters បានឲ្យដឹងថា កម្លាំងរបស់ឈុតពិសេសនេះ បើប្រើឲ្យអស់សមត្ថភាព អាចធ្វើឲ្យមនុស្សម្នាក់ហោះបានកម្ពស់ជាង ១គីឡូម៉ែត្រពីដី និងមានល្បឿនអតិបរមា ៤៥០គីឡូម៉ែត្រក្នុង១ម៉ោង៕