PSY ជាប់​ជា​សិល្បករ​អាស៊ី​មាន​អ្នក Subscribe ច្រើន​ដាច់​គេ​លើ YouTube

  • 2017-05-30 04:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​មក​ត្រឹម​ពេល​នេះ ម្ចាស់​បទ "Gangnam Style" មាន​ចំនួន Subscriber នៅ​លើ YouTube ដល់​ទៅ ១០​លាន​នាក់​ហើយ ដែល​តួ​លេខ​ប៉ុណ្ណេះ​ធ្វើ​ឲ្យ PSY ទទួល​បាន​ពាន​រង្វាន់ Diamond Play Button ពី YouTube និង​ក្លាយ​ជា​សិល្បករ​អាស៊ី​ដំបូង​គេ​មាន Subscriber ច្រើន​បែប​នេះ។ នេះ​បើ​យោង​តាម​វីដេអូ​បង្ហោះ​នៅ​លើ​គណនី YouTube ផ្លូវការ​របស់ PSY កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។

សូម​បញ្ជាក់​ថា នៅ​ពេល​គណនី YouTube របស់​អ្នក កើន​ចំនួន Subscriber ដល់ ១០​ម៉ឺន​នាក់ នោះ​អ្នក​នឹង​ទទួល​បាន​ពាន​រង្វាន់​ប្រាក់ (Silver Play Button) ពី YouTube។ បន្ថែម​ពី​នេះ បើ​កើន​ដល់ ១​លាន Subscriber អ្នក​នឹង​ទទួល​បាន​ពាន​មាស (Gold Play Button)។ ពាន​រង្វាន់​ធំ​គឺ​សម្រាប់​គណនី​មាន Subscriber ដល់ ១០​លាន​នាក់ ហើយ​នឹង​ទទួល​បាន​ពាន​ពេជ្រ (Diamond Play Button)៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;