Tiger Woods ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ដោយ​ចោទ​ពី​បទ...

  • 2017-05-30 04:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ដេច​វាយ​កូន​គោល​អាមេរិក លោក Tiger Woods ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ នៅ​រដ្ឋ Florida បន្ទាប់ពី​ប៉ូលិស​សង្ស័យ​ថា រូបលោក​បាន​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង។

កីឡាករ​វ័យ ៤១​ឆ្នាំ​រូបនេះ ត្រូវ​ចាប់​ខ្លួន​ម៉ោង ៣​ទៀប​ភ្លឺ (ម៉ោង​ក្នុង​ស្រុក) ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​គុក Florida អស់​រយៈ​ពេល ៤​ម៉ោង មុន​ប៉ូលិស​សម្រេច​ដោះលែង​វិញ។ យ៉ាង​ណា​មិញ មិនទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ អំពី​ការ​ធ្វើ​តេស្ដ​លើ​កម្រិត​ជាតិ​អាល់កុល ឬ ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ឡើយ។

ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ធំៗ ចំនួន ១៤​លើក​ដដែល បាន​អះអាង​ថា ខ្លួន​មិន​បាន​សេព​គ្រឿង​ស្រវឹង មុន​ពេល​បើកបរ​ឡើយ ហើយ​បាន​ចេញ​សេចក្ដី​ថ្លែង ដើម្បី​សូម​អភ័យ​ទោស​ជូន​ចំពោះ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ និង​អ្នក​គាំទ្រ ចំពោះ​ទង្វើ​របស់​ខ្លួន​។

បច្ចុប្បន្ន កីឡាករ​ខាងលើ កំពុង​សម្រាក​ដើម្បី​ព្យាបាល​ឲ្យ​ជា​សះស្បើយ ក្រោយ​ពី​ការ​វះកាត់​ខ្នង ដែល​ធ្វើឲ្យ​រូបលោក​មិន​អាច​ចូលរួម​ប្រកួត​ ចាប់តាំង​ពី​ខែ​កុម្ភៈ​កន្លង​មក៕

ប្រភព៖ CNN | Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;