នាយករដ្ឋមន្ត្រី​វៀតណាម គ្រោង​ចុះ​កិច្ចព្រមព្រៀង​នាំចូល​ផលិតផល​អាមេរិក ក្នុង​ទឹកប្រាក់​ពាន់​លាន​ដុល្លារ

  • 2017-05-30 08:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​សេតវិមាន សហរដ្ឋ​អាមេរិក នៅ​សប្ដាហ៍​នេះ ដោយ​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​នាំចូល​ផលិតផល​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​មាន​ដូចជា យន្តហោះ ម៉ាស៊ីន​តួប៊ីន និង​ពោត​អាមេរិក។

នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc
នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី២៧ ឧសភា ២០១៧​ថា ការ​នាំចូល​របស់​វៀតណាម​ពី​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ កាលពី​ពេល​ថ្មីៗ។ លោក​បន្ថែម​ថា "យើង​នឹង​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​អាមេរិក ដោយ​នឹង​នាំចូល​ទំនិញ​ជា​ច្រើន​ពី​អាមេរិក ដែល​វា​នឹង​ជួយ​បង្កើត​ការងារ​បន្ថែម​ទៀត​សម្រាប់​ប្រជាជន​អាមេរិក"។

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​វៀតណាម និង​អាមេរិក បាន​កើន​ដល់ ៤៧​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦ ក្រោយ​ស្ទើរ​តែ​គ្មាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​សោះ ចាប់តាំង​ពី​ឆ្នាំ​១៩៩៤ នៅ​ពេល​ដែល​ប្រធានាធិបតី Bill Clinton បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ប្រទេស​វៀតណាម។

សូម​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ធ្វើ​ទស្សនកិច្ច​ទៅ​សហរដ្ឋអាមេរិក រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី៣១ ឧសភា ២០១៧៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;