គួច សុ​កុម្ភៈ ​ប្រាប់ពី​ផល​លំបាក​ក្នុង​ការ​ប្រកួត​នៅ​សិង្ហបុរី

  • 2017-05-31 07:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមាជិក​ក្រុម​ណាហ្គាវើល គួច សុកុម្ភៈ បាន​ទម្លាយ​ពី​ផល​លំបាក​របស់​ពួកគេ មុន​ការ​ប្រកួត​ទល់នឹង​ក្រុម Balestier Khalsa របស់​សិង្ហបុរី ម៉ោង ៧:៣០ នាទី​យប់នេះ ដើម្បី​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់ Singapore Cup 2017 ដែល​មាន​សិង្ហបុរី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​នេះ។

(រូបភាព៖ ណាហ្គាវើល)
ប្រធាន​ក្រុម​ណាហ្គាវើល​របស់​កម្ពុជា​រូបនេះ បាន​បង្ហើប​ថា ការ​រស់នៅ​មាន​បញ្ហា​ខុស​គ្នា​បន្តិចបន្តួច នៅ​សិង្ហបុរី ហើយ​ម្យ៉ាង​ទៀត ជំនួប​ជាមួយ​ក្រុម Balestier Khalsa គឺ​ធ្វើ​ឡើង​ក្នុង​ទឹកដី​របស់​ពួកគេ ដូច្នេះ វា​មិន​បង្ក​ភាព​ងាយស្រួល​ដល់​សមាជិក​ណាហ្គាវើល នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី កុម្ភៈ បាន​ប្តេជ្ញា​ថា នឹង​ដឹកនាំ​សមាជិក​ក្រុម​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​ស្វែងរក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​លើក​ទី១ នៃ​ព្រឹត្តិការណ៍ Singapore Cup 2017 នេះ៕

អត្ថបទ​ទាក់ទង៖

ណា​ហ្គា ត្រៀម​យុទ្ធសាស្ត្រ​អ្វីខ្លះ ដើម្បី​យក​ឈ្នះ Balestier Khalsa យប់​នេះ?

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;