ពិត​អត់ Donald Trump ចូល​ប្រឡង​ក្នុង​កម្មវិធី America's Got Talent?

  • 2017-06-01 03:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចម្លើយ​គឺ ទេ! តាម​ពិត​ទៅ បេក្ខជន​ដែល​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី America's Got Talent នេះ ជា​បុរស​ម្នាក់​តែង​ខ្លួន​ដូច​ទៅ​ប្រធានាធិបតី​អាមេរិក Donald Trump តែ​ប៉ុណ្ណោះ។ Donald Trump ក្លែង​ក្លាយ​រូប​នេះ បាន​បញ្ចេញ​ទេពកោសល្យ​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​តាម​រយៈ​ការ​ច្រៀង និង​ការ​បង្ហាញ​ក្បាច់​រាំ​ដ៏​ពិសេស។

ពេល​ឡើង​ឆាក​ដំបូង ទស្សនិកជន​ដែល​នៅ​ទីនោះ​បាន​បំពង​សំឡេង​មិន​ពេញ​ចិត្ត និង​លើក​ដៃ​ជា​សញ្ញា​ខ្វែង ហើយ​ក៏​មាន​គណៈកម្មការ​មួយ​រូប​ឈ្មោះ Mel B បាន​ចុះ​ប៊ូតុង X ផង​ដែរ។ ប៉ុន្តែ​អំឡុង​ពេល​កំពុង​សម្ដែង និង​សម្ដែង​ចប់ ទស្សនិកជន​បែរ​ទៅ​ជា​សាទរ​ទៅ​វិញ នៅ​ឡើយ​តែ Mel B នៅ​បង្ហាញ​ភាព​អវិជ្ជមាន​ដដែល។ ដោយ​ឡែក គណៈកម្មការ​៣​រូប​ផ្សេង​ទៀត​ដូចជា Howie Mandel, Heidi Klum និង Simon Cowell បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត។ Heidi Klum បាន​និយាយ​ថា នេះ​មិន​មែន​ជា​រឿង​ត្រូវ​វិនិច្ឆ័យ​ទៅ​លើ​ការ​ពេញ​ចិត្ត Donald Trump ឬ​ក៏​មិន​ពេញ​ចិត្ត​នោះ​ទេ ព្រោះ​បុរស​ម្នាក់​នេះ​ពិត​ជា​មាន​ទេពកោសល្យ​ប្រាកដ​មែន ហើយ​វា​ជា​លើក​ទី១​ផង​ដែរ​សម្រាប់​នាង​ដែល​ចូលចិត្ត Donald Trump នៅ​ពេល​នេះ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;