គុយបា អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន ចូល​វិនិយោគក្នុង​ប្រទេស

  • 2017-06-02 07:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​គុយបា លោក Raul Castro កាលពី​ថ្ងៃ​ទី០១ មិថុនា ម្សិលមិញ បាន​បញ្ជាក់​ថា គុយបានឹង​នៅ​តែ​ប្រកាន់​យក​របប​សង្គម​និយម ក្រោយ​រដ្ឋសភា​បាន​យល់ព្រម​ធ្វើ​កំណែ​ទម្រង់ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចូល​វិនិយោគ ដើម្បី​អភិវឌ្ឍ​ជំនួញ​នៅ​ក្នុង​ប្រទេស​គុយបា។

លោក Raul Castro ប្រធានាធិបតី​គុយបា
លោក Castro បាន​បញ្ជាក់​ថា ឯកសារ​ពាក់ព័ន្ធ​នឹង​កំណែ​ទម្រង់ ត្រូវ​បាន​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ឯកភាព​ហើយ និង​ត្រូវ​បាន​គាំទ្រ​ដោយ​សភា​ផង​ដែរ ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​គុយបា ធ្វើ​កំណែ​ទម្រង់​សង្គម និង​សេដ្ឋកិច្ច។

សូម​បញ្ជាក់​ថា ទោះ​ជា​កំណែ​ទម្រង់​របស់​លោក Castro អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​អាច​ចូល​វិនិយោគ​បាន ប៉ុន្តែ​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​សំខាន់ៗ គឺ​ត្រូវ​រក្សា​ក្រោម​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដដែល៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;